**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងអំណរគុណដល់រាជរដ្ឋភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយដល់កម្ពុជាស្ទើរគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណដល់រាជរដ្ឋភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជា ស្ទើរគ្រប់វិស័យ។

ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបជម្រាបលា នៅមុនពេលដែលលោកស្រីបញ្ចប់អាណត្តិបេសកម្មនៅកម្ពុជា នៅចុងខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ឯកឧត្តម កើត រិទ្ធ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីប្រធាន និងអង្គការ JICA ដែលបានផ្តល់កិច្ចសហការប្រតិបត្តិការល្អ ជាមួយក្រសួងយុត្តិធម៌នាពេលកន្លងមក លើវិស័យរដ្ឋប្បវេណីក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ចាប់ពីជំហានទី១ រហូតដល់ជំហានទី៥ ជាពិសេសនៅក្នុងអាណត្តិរបស់លោកស្រីផ្ទាល់ ក្រសួងយុត្តិធម៌ និងអង្គការ JICA បានបញ្ចប់គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ជំហានទី៥ ដោយជោគជ័យ និងសម្រេចបន្តកិច្ចសហប្រតិបត្តិលើគម្រោងជំហានទី ៦ បន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា កិច្ចសហប្រតិបត្តិការនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានការទទួលខុសត្រូវខ្ពស់ ហើយនេះជាសក្ខីភាពដែលបង្ហាញអំពីចំណងមិត្តភាពដ៏រឹងមាំ យូរអង្វែង និងភាពជាដៃគូរដ៏ស្មោះត្រង់ រវាងក្រសួងយុត្តិធម៌កម្ពុជា និងអង្គការ JICA ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជាស្ទើរគ្រប់វិស័យ។

ជាចុងបញ្ចប់, ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ លោកស្រី KAMEI Haruko ធ្វើដំណើរត្រឡប់ទៅមាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព និងទទួលជោគជ័យថ្មីបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្ថែម ក្រសួងយុត្តិធម៌បានត្រៀមខ្លួនដើម្បីសហការជាមួយប្រធានថ្មីដែលនឹងមកទទួលការងារបន្ត ៕

អត្ថបទដែលជាប់ទាក់ទង