ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អញ្ជើញប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ៨កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សរុបចំនួន១០នាក់ក្នុងនោះ៖ តែងតាំងមុខតំណែង ៤នាក់ និងឋានន្តរស័ក្តិ ថ្នាក់អនុសេនីយ៍ឯក ៧នាក់ អនុសេនីយ៍ទោ ១នាក់ អនុសេនីយ៍ត្រី ១នាក់ ព្រិន្ទបាលឯក ១នាក់។
ក្នុងនោះលោកឧត្ដមសេនីយ៍ ស្នងការ ក៏បាននាំយកថវិការបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតុ និងគ្រឿងបរិភោគមួយចំនួនមានដូចជា៖
-ថវិកា ១០លានរៀល (ដប់លានរៀល)
-ទឹកក្រូចចំនួន ៧០កេស
-ស្រាបៀរចំនួន ២០កេស
-ទឹកសុទ្ធចំនួន ១០០យួរ
-ត្រីខកំប៉ុងចំនួន ០៥កេសធំ
-ម៉ីថៃកំប៉ុងចំនួន ០៥កេសធំ
-តែចំនួន ០៣កេស ៕