បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថមថ្លៃព្យាបាល ស្នាក់នៅហូបចុក ដល់លោកតាម្នាក់ មានសភាពធ្ងន់ធ្ងរ ដោយសារជំងឺជាច្រើនមុខ
ភ្នំពេញ៖ អ៊ំប្រុស ជ័យ ម៉ុល អាយុ ៦៦ឆ្នាំ មកពីខេត្តស្វាយរៀង មានសភាពធ្ងន់ធ្ងរដោយសារមានជំងឺជាច្រើនមុខ ដូចជារបេងឆ្អឹងខ្នងមិនអាធ្វើចលនាបាន ប្រតិកម្មថ្នាំនឹងរបេង រលាកសួត រលាកថង់ទឹកប្រម៉ាត់ ស្ទះសរសៃឈាមនៅជើងខាងឆ្វេង ទឹកនោមផ្អែម និងលើសសម្ពាធឈាម ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបញ្ជូនគាត់មកព្យាបាល និងឈានដល់ការវះកាត់ ថង់ទឹកប្រម៉ាត់ និងសរសៃឈាមជើង ដោយជោគជ័យ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។