រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ជាទីតាំងម្ចាស់ផ្ទះសម្រាប់រៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ មានប្រសាសន៍បើកសន្និបាទថា រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ជាទីតាំងម្ចាស់ផ្ទះសម្រាប់រៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗរួមមាន៖ វេទិការទេសចរណ៍អាស៊ាន២០២២ ពិធីបដិមាភិសេកព្រះថោងនាងនាគទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់គួរជាទីមោទនដោយបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ពិសេសធានាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពនិងការការពារសន្តិសុខសម្រាប់វេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ ពីធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហា សន្និបាទក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ និងកិច្ចប្រជុំផ្សេងៗទៀតដែលរៀបចំនៅខេត្តព្រះសីហនុ បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពយ៉ាងល្អប្រសើរ ចូលរួមលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិថែមទៀតផង។
មានប្រសាសន៍ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត បានបន្ថែមថាជាមួយគ្នានេះគណ:បញ្ជាការឯកភាពខេត្ត បានបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គមតាមរយ:ការលើកកម្ពស់វិធានការជំនាញ ទន្ទឹមនេះការខិតខំជម្រុញឪ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលជាហេតុធ្វើឪ្យបទល្មើសព្រហ្មទណ្ឌថយចុះ ៣.១៧ភាគរយ បទល្មើសមជ្ឈឹមថយចុះ ១២ភាគរយ។
ទន្ទឹមនោះរាជរដ្ឋាភិបាលបានដាក់ចេញនិងអនុវត្តនូវយុទ្ធនាការ ប្រតិបត្តិការគ្រម់ៗគ្នាដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធីការកិច្ចហត្ថពលកម្មបរទេស ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ ក្រុមក្មេងទំនើង តាមសហគមន៍រួមទាំងបទល្មើសផ្សេងៗទៀតក៏ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុសសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ៕