ឯកឧត្តមបណ្ឌិត ខាន់ វណ្ណៈ ចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ សរុបចំនួន ៦,០០០ អង្គ/នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ មានទីតាំងស្ថិតនៅអគារ I.J.K.L សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។