**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងបរិស្ថាន និងក្រសួង​ស្ថាប័នពាក់ព័ន្ធ ពិនិត្យលទ្ធភាពដើម្បីរៀបចំ CCCSP ២០២៤-២០៣៣

ភ្នំពេញ៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពី CCCA3 បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការសិក្សាវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្ពុជា ២០១៤-២០២៣ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីមន្រ្តីនិងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងមន្ត្រី CCCA 3 ជាច្រើនរូប។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងវាយតម្លៃលទ្ធផលនិងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ២០១៤-២០២៣ និងពិនិត្យលទ្ធភាពដើម្បីរៀបចំ CCCSP ២០២៤-២០៣៣។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ទិន ពន្លក បានលើកឡើងពីបច្ចុប្បន្នភាពនៃការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈម និងឱកាសនានា ក៏ដូចជាការគំរាមកំហែងពីកត្តាខាងក្រៅ និងរបត់ទីផ្សារពិភពលោក ដើម្បីជាទស្សនទានក្នុងការរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅចូលរួមក្នុងការដោះស្រាយបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់រួចទៅហើយ ទាក់ទងនឹងគោលនយោបាយប្រែប្រួលអាកាសធាតុ ជាពិសេសការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការជាតិ និងថ្នាក់ក្រោមជាតិ របាយការណ៍ Updated NDC យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) និង CCCSP ២០១៤-២០២៣។

ឯកឧត្តមបានបន្តថា ឆ្នាំនេះ ជាឆ្នាំចុងក្រោយនៃការអនុវត្ត CCCSP ២០១៤-២០២៣ ហេតុនេះ កម្ពុជាចាំបាច់ត្រូវវាយតម្លៃពីប្រសិទ្ធភាពនៃការបញ្ជ្រាបសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់ខ្លួនតាមវិស័យ និងដើម្បីវិភាគអំពីផែនទីបង្ហាញផ្លូវ គោលនយោបាយសម្រាប់រយៈពេលខ្លី និងរយៈពេលវែង ស្របទៅតាមការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្រោម NDC និងសំដៅឆ្ពោះទៅរកប្រទេសដែលបញ្ចេញឧស្ម័នកម្រិតសូន្យ នៅត្រឹមឆ្នាំ២០៥០។

ឯកឧត្តម បានផ្តល់ជាអនុសាសន៍សំខាន់ៗក្នុងការរៀបចំ CCCSPថ្មី ដូចជា៖ (១) ប្រើប្រាស់យុទ្ធសាស្រ្ត CCCSP ដែលមានស្រាប់ (២) ពិនិត្យលើទិដ្ឋភាពគោលនយោបាយជាប្រព័ន្ធពីលើចុះក្រោម (top-down) និងពីក្រោមឡើងលើ (bottom up) ដើម្បីឱ្យមានសង្គតិភាពជាមួយផែនការយុទ្ធសាស្រ្តដែលមានស្រាប់ ដូចជា Updated NDC, LTS4CN, NSDP (៣) ការកៀរគរប្រភពហិរញ្ញវត្ថុពីដៃគូ វិស័យរដ្ឋនិងឯកជន និងមូលនិធិអាកាសធាតុបៃតង (៤) ការពង្រឹងតួនាទី និង កិច្ចសហការថែមមួយកម្រិតទៀតរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូ៕

អត្ថបទដែលជាប់ទាក់ទង