**សម្ដេចតេជោ អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទេសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៥គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ**ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានជាង៩៤% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

រាជរដ្ឋាភិបាល យកចិត្តទុកដាក់លើកកម្ពស់ ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ

ភ្នំពេញ៖ ឯកឧត្ដម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សមិទ្ធផលថ្មីមួយទៀត ក្នុងការបង្កើនប្រសិទ្ធភាពលើវិស័យកិច្ចការពារកុមារ ជាពិសេសគឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ អន្តរជាតិ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់កុមារ។

ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្តី បានធ្វើឡើងខណៈលោកអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយវិស័យកិច្ចការពារកុមារចំនួន0៣ រួមមាន៖ ១៖ ផែនការអនុវត្តយុទ្ធសាស្រ្តវិស័យកិច្ចការពារកុមារ ឆ្នាំ ២០២២-២០២៦, ២៖ ផែនការសកម្មភាពស្តីពីការធ្វើឱ្យប្រសើរឡើងនូវការថែទាំជំនួសចំពោះកុមារ ឆ្នាំ ២០២៣-២០២៧ និង ៣៖ គោលការណ៍ណែនាំស្តីពីការសមាហរណកម្មកុមារ ការបង្វែរកន្លែងថែទាំ និងបិទកន្លែងថែទាំកុមារ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តី វង សូត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ដែលបានសហការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការរៀបចំឯកសារនេះឡើង សំដៅធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងការការពារកុមារពីការរំលោភបំពានគ្រប់ទម្រង់ផ្សេងៗនៅកម្ពុជា។

បន្ថែមពីលើនេះ ឯកឧត្ដមរដ្ឋមន្រ្តី វង សូត បានលើកឡើងថាតាមរយៈផែនការយុទ្ធសាស្រ្តនេះ នឹងចូលរួម ចំណែកធ្វើឱ្យប្រព័ន្ធកិច្ចការពារ និងការផ្តល់សេវាឆ្លើយតបដល់កុមារកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសកុមាររងគ្រោះ និងងាយរងគ្រោះដែលស្ថិតក្នុងការថែទាំជំនួស ហើយក៏នឹងក្លាយជាឯកសារគោល សម្រាប់ក្រសួង-ស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិយកទៅប្រើប្រាស់ និងដាក់បញ្ចូលទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងកិច្ចការពារកុមារ ឱ្យបានទាន់ពេលវេលា និងធានាបានប្រសិទ្ធភាពខ្ពស់។

ដើម្បីកុមារកម្ពុជាគ្រប់រូបមានឱកាសអភិវឌ្ឍន៍នៅក្នុង បរិយាកាសគ្រួសារប្រកបដោយផាសុកភាព សុវត្ថិភាព និងរួចផុតពីអំពើហិង្សា និងកេងប្រវ័ញ្ច ឯកឧត្ដមរដ្ឋមន្រ្តី វង សូត ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនរួមមាន៖
– ជំរុញឱ្យមានការលើកកម្ពស់ស្មារតីរួបរួមគ្នា និងការចូលរួម ពីគ្រប់ភាគី ដើម្បីលើកស្ទួយសុខុមាលភាពកុមារ និងកិច្ចការពារកុមារ ជាពិសេសពង្រឹងយន្តការ និងប្រព័ន្ធកិច្ចការពារកុមារ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។
-កៀរគរធនធានបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជំរុញការអនុវត្តកម្មវិធីកិច្ចការពារកុមារឱ្យទទួលបានជោគជ័យ និងស័ក្តិសិទ្ធិភាព តាមផែនការសកម្មភាពដែលបានកំណត់។
-ជំរុញក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមការងារកិច្ចការពារកុមាររាជធានី ខេត្ត រដ្ឋបាលក្រុងស្រុក ខណ្ឌ រដ្ឋបាល ឃុំ/សង្កាត់ តាមរយៈដាក់បញ្ចូលទៅក្នុងផែនការប្រតិបត្តិ និងផែនការថវិកាប្រចាំឆ្នាំរបស់ខ្លួនដើម្បីធានាបាននិរន្តរភាពការងារ និងទិសដៅជាយុទ្ធសាស្រ្ត៕

អត្ថបទដែលជាប់ទាក់ទង