**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យប្រទីបរាជរដ្ឋាភិបាល ដែលកំពុងដំណើរការរៀបចំនៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង**ប្រកាសដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើង ភាគនិរតីប្រទេសប៉ាគីស្ថាន**វេទិកាធុរកិច្ចកម្ពុជា-ឆែក រៀបចំឡើងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា**ក្រុមហ៊ុនចំនួន៤របស់ឆែក មានចំណាប់អារម្មណ៍នឹងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**កម្ពុជាលើកទឹកចិត្តសាធារណរដ្ឋឆែក ជួយជំរុញឱ្យវិនិយោគិនឆែកពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក**ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប**ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) សាងសង់នៅឆ្នាំ១៩៦៣ ជាស្ពានឆ្លងកាត់ទន្លេសាប មុនគេនៅកម្ពុជា**បទវិភាគ៖ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ សហគ្រាសទុនបរទេសនឹងទទួលបានកាលានុវត្តភាពដ៏ច្រើនរាប់មិនអស់ដែលនាំមកដោយការធ្វើទំនើបកម្មតាមបែបផែនចិន**ក្រុមហ៊ុនរបស់បារាំងស្វែងយល់អំពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសផ្ដោតលើវិស័យថាមពលកកើតឡើងវិញ**នគរបាលបង្រ្កាបជនសង្ស័យ ចំនួន១១នាក់ ករណីកាប់ប្លន់ម៉ូតូ និងឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពត**រដ្ឋមន្ត្រីជាង ៤០រូប មកពីទូទាំងទ្វីបអាហ្រ្វិក ជួបពិភាក្សាគ្នា នៅរុស្ស៊ី**អង្គការសហប្រជាជាតិ៖ អ្នកបាត់បង់ជីវិត នៅតំបន់ហ្គាហ្សា ៧០ភាគរយ ច្រើនជាងស្ត្រីនិងកុមារ**ឡាវ រងការខាតបង់យ៉ាងច្រើន ដោយសារព្យុះកំណាច Prapiroon, Yagi និង Soulik បណ្តាលឱ្យមនុស្សស្លាប់ ១២នាក់ និងបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ៣០០​លាន​ដុល្លារ​**អ៊ុយក្រែន ទទួលបានសាកសពទាហាន ៥៦៣នាក់ ពីអាជ្ញាធររុស្ស៉ី**៦ខែមកនេះ កម្លាំងចម្រុះរកឃើញដីព្រៃឈើ ដែលលួចកាប់ទន្ទ្រានថ្មីៗជាង ២ពាន់ហិកតា ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ ខណៈដំណើរការដាំស្ដារព្រៃឈើឡើងវិញ បាន ៧០ហិកតា**អាមេរិក អាចនឹងលុបចោលផែនការតាំងទីលំនៅថ្មី សម្រាប់ជនភៀសខ្លួនមីយ៉ាន់ម៉ា រស់នៅក្នុងជំរំតាមព្រំដែននៃប្រទេសថៃ

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយ ដល់សិស្សានុសិស្សនៅ អង្គការលើកស្ទួយប្រជាពលរដ្ឋ

ភ្នំពេញ៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន ព្រមទាំងក្រុមការងារមនុស្សធម៌ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះមកសួរសុខទុក្ខសិស្សានុសិស្ស និងផ្ដល់អំណោយដល់អង្គការ «អង្គការលើកស្ទួយប្រជាពលរដ្ឋ» ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការឲ្យដឹងពី លោកស្រី នួន ភីមាន នាយិកា«អង្គការលើកស្ទួយប្រជាពលរដ្ឋ» បានឲ្យដឹងថា អង្គការនេះ ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយដោយមិនធ្វើនយោបាយ មិនប្រកាន់សាសនា គឺផ្ដោតសំខាន់លើការអប់រំប្រជាពលរដ្ឋក្រីក្របំផុត ជាពិសេសក្មេងអនាថា ក្មេងកំព្រា និងក្មេងរើសសំរាមដែលកំពុងរស់នៅកន្លែងចាក់សំរាម ក្នុងសហគមន៍តាមបណ្ដារាជធានីខេត្តក្រុងនៅកម្ពុជា។

អង្គការនេះធ្វើសកម្មភាពជួយកុមារក្រីក្រកម្ពុជា តាមរយៈការផ្ដល់ការសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី១២ បណ្ដុះបណ្ដាលភាសាអង់គ្លេស ជំនាញកុំព្យូទ័រផ្ដល់ជាម្ហូបអាហារ និងទឹកស្អាតសម្រាប់ការរស់នៅ ដើម្បីឲ្យពួកគេរស់នៅក្នុងសង្គមប្រកបដោយចំណេះដឹង និងសេចក្តីថ្លៃថ្នូរក្នុងជីវិត។

ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានសំណេះសំណាល និងសួរសុខទុក្ខដល់សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សានៅក្នុងអង្គការនេះ ជាពិសេសផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលលោកទាំង២តែងតែគិតគូរដល់ក្មួយៗ សិស្សានុសិស្សក្រីក្រទាំងអស់ទូទាំងប្រទេស។

នៅឱកាសនោះផងដែរ លោកជំទាវក៏បានផ្តល់អំណោយដល់សិស្សានុសិស្ស និងសម្រាប់ទ្រទ្រង់អង្គការបន្តទៀតដែលក្នុងនោះ មានដូចជា៖
១-អង្ករ៤តោន
២- មី៥កេះធំ ស្មើនឹង៣០កេះតូច
៣-ត្រីខ៥០យួរ
៤- ទឹកក្រូចកូកា១០កេស
៥-ទឹកក្រូចវ៉ាន់តា១០កេស
៦-ទឹកត្រី១០យួរ
៧-ទឹកស៊ីអ៊ីវ១០យួរ
៨-នំដំឡូង១៥ កេស
៩-ឈុតសិស្សថ្នាក់ទី១ ដល់ទី ៥ ចំនួន ១០៦១ឈុត។
១០-សៀវសៀវភៅ១៦០ទំព័រ ចំនួន១០០០ក្បាល
១១-ប៊ិច១០០០ដើម
១២-ខ្មៅដៃ១០០០ដើម
១៣-ជ័រលុប១០០០ដុំ
១៤- ម៉ាស៊ីនចម្រោះទឹក១គ្រឿង
១៥-កុំព្យូទ័រ៥គ្រឿង
១៦-ប្រាក់ឧបត្ថម្ភបុគ្គលិកចំនួន ៦៥នាក់ ក្នុងម្នាក់នាក់១០០ដុល្លារ
១៧-ប្រាក់ឧបត្ថម្ភសម្រាប់ការសាងសង់អគារអង្គការចំនួន៣ម៉ឺនដុល្លារ។

នាឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារក៏បានអញ្ជើញចែកជូននំប៉័ងជូនដល់សិស្សានុសិស្សទៅតាមថ្នាក់រៀននីមួយៗប្រកបដោយភាពស្និទ្ធស្នាល និងរីករាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង