ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សាចំនួន ៣២រូប ចូលធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សាចំនួន ៣២រូប ចូលធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងនាមហាប្រាសាទទេវាវិនិច្ឆ័យ មុននឹងចេញទៅបំពេញកម្មសិក្សានៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត និងនៅអង្គភាពជំនាញរបស់ក្រសួងយុត្តិធម៌ ។