**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ៖ វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងដោយសង្កត់ធ្ងន់ថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ប្រកបដោយប្រយោជន៍ ដើម្បីទាញយកទីផ្សារដែលមាន ។

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ លោក​ Asad Yaqub ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ ទាក់ទងទៅនឹងសមិទ្ធផលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម បញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍ និងឱកាសវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការគួរសមយ៉ាងកក់ក្តៅ និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមកនៅក្នុងកម្មវិធីធ្វើពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជា (CEDEP) ក៏ដូចជាការពង្រីកកម្មវិធីលើការគាំទ្រស្រូវ-អង្ករក្នុងឆ្នាំ២០១២ តាមរយៈការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework – EIF/WTO)។ ការចូលរួមគាំទ្រក្នុងវិស័យស្រូវ-អង្ករកម្ពុជានេះ បានជួយជំរុញការអភិវឌ្ឍវិស័យនេះឱ្យមានកំណើនសមត្ថភាពនៃការផលិត និងនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា សមិទ្ធផលសំខាន់ៗ ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជាកន្លងមកនេះ ឯកឧត្តមបានជឿថាការធ្វើពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។​ ជាមួយនឹងការប្រឹងប្រែងរបស់កម្ពុជា សេដ្ឋកិច្ចកម្ពុជាបានលូតលាស់ក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២០ និងរំពឹងថានឹងកើនដល់ប្រហែល ៦% ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានផ្តួចផ្តើមគំនិតក្នុងការធ្វើសមាហរកម្មពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគី ក្នុងតំបន់ និងជាសកល ដើម្បីឱ្យប្រាកដថាកម្ពុជា នឹងមានភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សាររបស់ខ្លួន។​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (ASEAN & ASEAN +1) កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP)​​ និងកិច្ចព្រមព្រៀមសេរីទ្វេភាគីជាមួយចិន និងកូរ៉េ នឹងផ្តល់ជាឱកាសទីផ្សារយ៉ាងធំសម្បើមសម្រាប់វិស័យធុរកិច្ចកម្ពុជា។ ក្នុងឱកាសនោះ

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ផងដែរថា «វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះប្រកបដោយប្រយោជន៍ ដើម្បីទាញយកទីផ្សារដែលមាន និងប្រើប្រាស់ឱកាសទាំងនេះ ក្នុងការពង្រីកខ្សែច្រវ៉ាក់តម្លៃរបស់ខ្លួនទៅក្នុងតំបន់ និងសកលលោក» ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ក្រសួងពាណិជ្ជកម្មបានដាក់ចេញយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតទៅលើការពង្រឹងភាពប្រកួតប្រជែង ពិពិធកម្មក្នុងការនាំចេញ និងប្រភពកំណើនសេដ្ឋកិច្ចថ្មី។ តាមរយៈការជួយគាំទ្រផ្នែកហិរញ្ញវត្ថុពី EIF ក្រសួងពាណិជ្ជកម្មបាននឹងកំពុងជំរុញគម្រោងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួនហៅថា “Go4eCAM” ដែលមានគោលបំណងផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។

​ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងទៀតថា ក្រសួងពាណិជ្ជកម្មស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម​របស់ IFC ក្នុងការពង្រីកការគាំទ្រលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូទៅលើវិស័យផ្សេងៗរបស់កម្ពុជា រួមមានដំឡូង គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ ក្រូចពោធិ៍សាត់ ស្វាយ ផ្លែមៀន និងជលផលនេសាទ។ល។ ការពង្រីកប្រតិបត្តិការអាជីវកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទាន កម្ចី ជំនួយឥតសំណង ឬជំនួយបច្ចេកទេស នឹងរួមចំណែកក្នុងការជួយទៅដល់វិស័យឯកជន ហើយការសហការគ្នាក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន នឹងផ្តល់សារសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង