**ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ

គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន CIIC និងទស្សនាការសម្តែងសៀកនៅរោងល្ខោនក្រហម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្ដាល ធ្វើទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន China International Intellectech Co., Ltd (CIIC)។

ក្រុមហ៊ុន CIIC ត្រូវបានបង្កើត ឡើងក្នុងឆ្នាំ១៩៨៧ គឺជាសហគ្រាសរដ្ឋដ៏សំខាន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលកណ្ដាលចិន ហើយតែមួយគត់ដែលទទួលយកសេវាធនធានមនុស្សជាអាជីវកម្មស្នូលរបស់ខ្លួន។

ក្រុមហ៊ុន CIIC មានទីស្នាក់ការកណ្ដាលនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួន ១២៦ទាំងក្នុង និងក្រៅប្រទេស ហើយបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងទេពកោសល្យ ក្នុងប្រទេស និងតំបន់ ចំនួន ៧៦។

ក្រុមហ៊ុន CIIC ជាក្រុមហ៊ុន ដែលមានយីហោឈានមុខគេក្នុងសេវាកម្មធនធានមនុស្សរបស់ប្រទេសចិន ក្នុងចំណោមសហគ្រាសចិន កំពូលទាំង ៥០០សហគ្រាស និងសហគ្រាសសេវាកម្មចិនកំពូល ទាំង១០០សហគ្រាស និងជាអ្នកផ្ដល់ផលិតផលសេវាកម្មធនធានមនុស្សគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន។ សមិទ្ធិផលដែលគួរឱ្យកត់សំគាល់ ក្នុងការអនុវត្តការផ្លាស់ប្តូរនៅក្នុងបរិយាសកាសទីផ្សារផ្ទៃក្នុង ចាប់តាំងពីសមាជជាតិលើកទី១៩ នៃបក្សកុម្មុយនីស្តចិន ជាពិសេសក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន CIIC បានប្រកាន់ខ្ជាប់នូវការទស្សនៈណែនាំរបស់ឯកឧត្ដម ស៊ី ជីងភីង ស្តីពីគំនិតសង្គមនិយមបែបចិនសម្រាប់យុគសម័យថ្មី ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការសម្រេចចិត្ត និងការបើកចំហររបស់ប្រទេសចិន។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅក្រុមហ៊ុន CIIC គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ក៏បានអញ្ជើញចូលរួមទស្សនាទស្សនីយភាពការសម្តែងសៀកនៅរោងល្ខោនក្រហម ក្នុងរដ្ឋធានីប៉េកាំង៕

អត្ថបទដែលជាប់ទាក់ទង