**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី

គណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុងលើ​ សេចក្តីព្រាង ស្ដីពីលទ្ធកម្មសាធារណៈ”

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣១ មីនានេះ បានសម្រេចអនុម័តទាំងស្រុងលើ​ “សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ”

លទ្ធកម្មសាធារណៈដំបូងនៅកម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកតាមមាត្រា ៥០ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុឆ្នាំ១៩៩៣ ដែលចែងថា “ចំណាយក្នុងការសាងសង់ ឬទិញសម្ភារៈផ្សេងៗក្នុងថវិកាទូទៅរបស់រដ្ឋ និងក្នុងគណនីពិសេសរតនាគារជាតិ ត្រូវស្ថិតក្រោមនីតិវិធីនៃការដេញថ្លៃជាសាធារណៈ។ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ព្រមទាំងនៅជាធរមានរហូតមកដល់បច្ចុប្បន្ន។ ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២នេះ បានកំណត់ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើរតួនាទីជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រងលទ្ធកម្មសាធារណៈ និងមានសិទ្ធិអំណាចរៀបចំគោលនយោបាយលទ្ធកម្មសាធារណៈ ព្រមទាំងអនុវត្តសិទ្ធិអំណាចដែលមានក្នុងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ។ ទោះបីជាយ៉ាងនេះក្ដី ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ព័ន្ធលទ្ធកម្មសាធារណៈរាជរដ្ឋាភិបាលមានតម្រូវកការចាំបាច់ក្នុងការបន្តពង្រឹងយន្តការគណនេយ្យភាព តាមរយៈក្របខ័ណ្ឌនិយ័តកម្មដែលក្នុងនោះត្រូវប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជានិយ័តករ និងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ចំណែកឯស្ថាប័នអនុវត្តលទ្ធកម្មត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។

សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ធ្វើឡើងក្នុងគោលបំណងដើម្បីធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជានិយ័តករនិងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ចមណែកក្រសួង ស្ថាប័ន នឹងត្រូវបានផ្ដល់សិទ្ធិអំណាច និងការទទួលខុសត្រូវ ជាមួយនឹងគណនេយ្យភាពពេញលេញក្នុងការដអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។ សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈបានកំណត់គោលការណ៍សំខាន់ៗអំពីមុខងារ និងការទទួលខុសត្រូវឱ្យដាច់ពីគ្នារវាងស្ថាប័នគ្រប់គ្រងលទ្ធកម្ម និងស្ថាប័នអនុវត្តលទ្ធកម្ម ការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវលើកិច្ចលទ្ធកម្មជូនស្ថាប័នអនុវត្តលទ្ធកម្មការពង្រឹងនិងកែលម្អយន្តការនៃការទទួលនិងដោះស្រាយបណ្ដឹងតវ៉ាលទ្ធកម្មឱ្យមានឯករាជ្យភាព ជាមួយនឹងការបង្កើតឱ្យមានរបបដាក់ទោសទណ្ឌ។

សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ធ្វើឡើងដោយស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ដ្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥។ ផ្អែកតាមយុទ្ធសាស្ដ្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈនេះ រាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកែលម្អ និងបំពេញបន្ថែមលើច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ ដែលកំពុងនៅជាធរមាន ឱ្យមានសង្គតិភាពនឹងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ត្រូវបានអនុម័តនិងចូលជាធរមាន ច្បាប់នេះនឹងក្លាយជាក្របខ័ណ្ឌគតិយុត្តគោលដ៏សំខាន់មួយសម្រាប់ពង្រឹងប្រព័ន្ធលទ្ធកម្មសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជាលើការគ្រប់គ្រង និងការអនុវត្តកិច្ចលទ្ធកម្ម ឱ្យកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព តម្លាភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលវែង ដើម្បីទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម ៕

អត្ថបទដែលជាប់ទាក់ទង