ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមរយៈ(Video Zoom)
ភ្នំពេញ៖ ឯកឧត្តម ជុំហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត រួមនិងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងមន្ទីរ-អង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃសុក្រ ១០កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Video Zoom) ៕