ឯកឧត្តម សូរ ចាន់ធី ចូលរួមបើកសិក្ខាសាលាស្តីពីការចោទប្រកាន់ និងផ្តន្ទាទោសចំពោះបទល្មើសសត្វព្រៃ នៃកម្ពុជា ជាមួយនាយកស្តីទី អង្គការអភិរក្សសត្វព្រៃ WCS ប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពីការចោទប្រកាន់ និងផ្តន្ទាទោសចំពោះបទល្មើសសត្វព្រៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក អាលីស្ទែរ ម៉ូលដ៏ នាយកស្តីទី អង្គការអភិរក្សសត្វព្រៃ WCS ប្រចាំកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការ ចៅក្រម តំណាងអយ្យការ មន្រ្តីអនុវត្តច្បាប់ជួរមុខ និងក្រុមការងារ WCS សរុបចំនួនប្រមាណ ៧០នាក់ បានចូលរួមក្នុងសិក្ខាសាលានេះ។