**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន សំណូមពរដល់លោកគ្រូអ្នកគ្រូ គួរបង្រៀនក្មេងៗជំនាន់ក្រោយ ឲ្យយល់ច្បាស់ពីការប្រែប្រួលអាកាសធាត

ភ្នំពេញ៖ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយវីដេអូមេរៀនស្ដីពីការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមពី ឯកឧត្តម ពុត សាមិត្ត អគ្គនាយកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ហាក់ ម៉ៅ ប្រធានគម្រោងនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា នៅទីស្ដីការក្រសួងបរិស្ថាន។

សិក្ខាសាលានេះមានគោលបំណងដើម្បីប្រកាសឱ្យប្រើប្រាស់និងផ្សព្វផ្សាយវីដេអូមេរៀនស្ដីពីការប្រែប្រួលអាកាសធាតុចំនួន៩មេរៀន ដែលគាំទ្រដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA3) និងឯកសារពាក់ព័ន្ធដល់លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ ដើម្បីយកទៅប្រើប្រាស់ និងបញ្ជ្រាបចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម ជួប ប៉ារីស៍ បានសំណេះសំណាល និងពន្យល់អ្នកចូលរួមអំពីការប្រែប្រួលអាកាសធាតុ និងសារៈសំខាន់នៃការបញ្ជ្រាបចំណេះដឹងប្រែប្រួលអាកាសធាតុ ដើម្បីចូលរួមទាំងអស់គ្នាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

ឯកឧត្តម បានសំណូមពរជាពិសេសដល់លោកគ្រូអ្នកគ្រូគួរបង្រៀនក្មេងៗជំនាន់ក្រោយឱ្យយល់ច្បាស់ពីការប្រែប្រួលអាកាសធាត ពីព្រោះការប្រែប្រួលអាកាសធាតុនេះ នឹងនៅជាមួយយើងជារៀងរហូត ដែលតម្រូវឱ្យពួកគេចេះដោះស្រាយទាំងវិធីសាស្រ្តកាត់បន្ថយ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

សិក្ខាសាលានេះរៀបចំឡើងដោយមានអ្នកចូលរួមប្រមាណ៥៥រូប ដែលមានសមាសភាពមកពីក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូអ្នកគ្រូតាមបណ្តាវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងមន្ត្រីក្រសួងបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង