**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

មន្ត្រីក្រសួងបរិស្ថាន បើកសិក្ខាសាលាបណ្តុះបណ្តាលសម្រាប់ស្រ្តីបណ្តាញសហគមន៍តំបន់ការពារធម្មជាតិ

ភ្នំពេញ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រវិស័យបរិស្ថាន បានអញ្ជើញជាគណៈអធិបតី និងដឹកនាំសិក្ខាសាលាបណ្តុះបណ្តាលសម្រាប់ស្រ្តីបណ្តាញសហគមន៍តំបន់ការពារធម្មជាតិ ដែលជាវេទិកាសម្រាប់ការភ្ជាប់ទំនាក់ទំនង និងពង្រឹងតួនាទីស្រ្តីក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តកោះកុង។

នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ ស្រ្តីសមាជិកសហគមន៍តំបន់ការពារ ធម្មជាតិ បានសិក្សាពីជំនាញក្នុងការនិយាយជាសាធារណៈ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការទំនាក់ទំនង (ICT) ។

វគ្គបណ្តុះបណ្តាលបានផ្សារភ្ជាប់ជាមួយទស្សនកិច្ចសិក្សាផ្ទាល់នៅសហគមន៍តំបន់ ការពារធម្មជាតិបឹងកាឆាង ដែលជាសហគមន៍ទទួលបានជ័យលាភី លេខ ១ក្នុងការប្រឡងប្រណាំងអង្គភាពគំរូក្នុងវិស័យបរិស្ថាន ឆ្នាំ២០២២ ដើម្បីផ្តល់ឱកាសឱ្យបណ្តាញស្រ្តីស្វែងយល់ និងសិក្សាពីបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការគ្រប់គ្រងថវិកាក្នុងសហគមន៍ ដើម្បីយកទៅអនុវត្តនៅក្នុងសហគមន៍របស់ខ្លួនបានកាន់តែប្រសើរ។

វគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សានេះ រៀបចំឡើងដោយក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន ក្រោមការសហការជាមួយអង្គការរីខូហ្វប្រចាំកម្ពុជា ដោយមានការចូលរួមពីសមាជិកនៃបណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិ មកពីខេត្តចំនួន១៤ និងគណៈកម្មការគ្រប់គ្រងឥណទានសហគមន៍តំបន់ការពារធម្មជាតិ សរុបប្រមាណ៦០នាក់។

គួររំលឹកផងដែរថា បណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិត្រូវបានចងក្រងឡើងក្នុងរូបភាពជាក្រុមស្រ្តី ដែលជាទូទៅជួបជុំគ្នាតាមរយៈកិច្ចប្រជុំ សិក្ខាសាលា ឬការបណ្តុះបណ្តាលផ្សេងៗ ដើម្បីផ្តល់ឱកាសឱ្យស្រ្តីសមាជិកសហគមន៍បានចេញមកដកស្រង់បទពិសោធន៍ ផ្លាស់ប្តូរយោបល់ ចែករំលែកពីវឌ្ឍនភាព បញ្ហាកង្វល់ ក៏ដូចជាការស្វែងរកនូវដំណោះស្រាយសមស្របទាក់ទងនឹងការចូលរួមក្នុងសកម្ម ភាពសហគមន៍ និងការងារផ្សេងៗ។ ក្រៅពីការជួបគ្នាផ្ទាល់ សមាជិកនីមួយៗនៅរក្សាទំនាក់ទំនងដោយការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើបតាមប្រព័ន្ធបណ្តាញសង្គម ដូចជា តេឡេក្រាម, messenger, ហ្វេសប៊ុក ដើម្បីធ្វើការទំនាក់ទំនង និងផ្តល់ព័ត៌មានទៅវិញទៅមករវាងសមាជិកស្រ្តីក្នុងសហគមន៍នីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង