ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាបុគ្គលិកសិក្សានៅតាម គ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទមន្ទីរអប់រំរាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល នាថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព សំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាបុគ្គលិកសិក្សានៅតាម គ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។