**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម

ឯកឧត្តម សាយ សំអាល់៖ ចំណេះដឹងសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្អូនៗសិស្សានុសិស្ស ត្រូវតែខិតខំប្រឹងប្រឹង ដើម្បីអនាគតភ្លឺស្វាង ព្រោះថាការសិក្សារៀនសូត្រគ្មានថ្ងៃបញ្ចប់

ព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ចំណេះដឹងមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្អូនៗសិស្សានុសិស្សត្រូវតែខិតខំប្រឹងប្រឹង ដើម្បីអនាគតភ្លឺស្វាង ព្រោះថាការសិក្សារៀនសូត្រគ្មានថ្ងៃបញ្ចប់ ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារសិក្សា១ខ្នង និងអាគារស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យហ៊ុនសែនកែវផុស ស្ថិតក្នុងឃុំកែវផុស ស្រុកកែវផុស ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ។

ឯកឧត្តម សាយ សំអាល់ បានក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើការស្រាវជ្រាវឱ្យបានច្រើនស្វែងរកអ្វីដែលថ្មីជារបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង និងរីកចម្រើន ឱ្យសមស្របទៅនឹងសម័យកាលកំពុងតែជឿនលឿន ព្រោះថាប្អូនៗពិតជាមានសំណាងណាស់ដែលបានរៀនសូត្រក្នុងពេលដែលប្រទេសមានសុខសន្តិភាព ។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន គឺមានចក្ខុវិស័យច្បាស់លាស់ ត្រឹមត្រូវ និងជាសេចក្តីសង្ឃឹមតែមួយគត់ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត ហើយប្រជាពលរដ្ឋរស់នៅជាមួយនឹងសុខសន្តិភាព ។ រយៈពេលជាង៤០ឆ្នាំកន្លងមកនេះប្រទេសកម្ពុជាបានប្រែក្លាយមុខមាត់ជាបន្តបន្ទាប់ទាំងលើឆាកជាតិ-អន្តរជាតិ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស រួមមានផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម -ល- មាននៅគ្រប់ទីកន្លែងសម្រាប់បម្រើនជូនប្រជាពលរដ្ឋ ។ ជាមួយគ្នានោះសមិទ្ធផលថ្មីស្រាឡាងជាផ្លូវល្បឿនលឿន ដែលតភ្ជាប់ភ្នំពេញ-ព្រះសីហនុ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស និងការប្រែក្លាយធនធានមនុស្ស ឧស្សាហកម្មនៅតាមរោងចក្រសហគ្រាសកាន់តែតែច្រើនបន្ថែមទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការងារកាន់តែប្រសើរ កាត់បន្ថយភាពក្រីក្រ ដែលទាំងនេះដោយសារការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាង៥០០ឆ្នាំកន្លងមកនេះពុំធ្លាប់មាននោះទេ ។

សូមបញ្ជាក់ថា ៖ ដែលអគារសិក្សា១ខ្នង៦បន្ទប់ ដែលបានសម្ពោធនាពេលនេះ មានទទឹង៩ម៉ែត្រ និងបណ្តោយ៤៨ម៉ែត្រ ស្ថិតក្នុងបរិវេណវិទ្យាល័យហ៊ុនសែនកែវផុសភូមិឫទ្ធី១ និងអគារស្នាក់នៅលោកគ្រូ-អ្នកគ្រូចំនួន១ខ្នង៤បន្ទប់ មានទទឹង៨ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ ព្រមទាំងបានឧបត្ថម្ភគ្រែដេកជូនលោកគ្រូ-អ្នកគ្រូ ចំនួន១១គ្រែ សាងសង់ រួចរាល់នៅក្នុងឆ្នាំ២០២២ និងសមិទ្ធផលជាច្រើនទៀត ចំណាយអស់ថវិកា ២០៣១០៥(ដុល្លាអាមេរិក) ដែលបានមកពីការឧបត្ថម្ភរបស់ ឯកឧត្តម សាយ សំអាល់រដ្ឋ មន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងលោកជំទាវ រួមជាមួយក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក ថ្នាក់ខេត្ត និងសប្បុរសជនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង