បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ប្អូនប្រុស ដែលមានការៈសន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ភ្លាមៗ
ភ្នំពេញ៖ ប្អូនប្រុស ព្រឿង ភីណា អាយុ ៣៨ឆ្នាំ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ មានការៈសន្លប់បាត់ស្មារតី ដោយសារថប់ផ្លូវដង្ហើមប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ភ្លាមៗ ដោយគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។
បន្ទាប់ពីពិនិត្យព្យាបាលមក ប្អូនប្រុសបានដឹងខ្លួនស្មារតីធម្មតាមកវិញនិងមានសភាពធូរស្រាល បានអនុញ្ញាតឱ្យចេញទៅផ្ទះវិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ៕