**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ថ្នាក់ដឹកនាំខេត្តប៊ិញភឿក នៃប្រទេសវៀតណាម អញ្ជើញចូលជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំខេត្តក្រចេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ

ប្រតិភូ CAMSOC ទទួលបានការស្វាគមន៍ពីអគ្គលេខាធិការអាស៊ាន ក្នុងពេលដង្ហែព្រះអគ្គិជ័យកីឡានៅហ្សាការតា

ភ្នំពេញ៖ ឯកឧត្ដម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតប្រតិភូគណៈកម្មាធិការជាតិ CAMSOC ដឹកនាំដោយលោក សេង ប៊ុនសុង តំណាងលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស ចូលជួបសម្ដែងការគួរសមនៅអគ្គលេខាធិការដ្ឋានអាស៊ាន នារដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៉ី។

ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ពោលគឺក្រោយពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបានប្រព្រឹត្តទៅដោយជោគជ័យ នៅពហុកីឡដ្ឋានជាតិឥណ្ឌូណេស៊ី (Gelora Bung Karno) ក្នុងរដ្ឋធានីហ្សាការតា កាលពីល្ងាចមិញ។

អគ្គលេខាធិការអាស៊ានបានបង្ហាញការសាទរចំពោះការដង្ហែព្រះអគ្គិជ័យកីឡាកម្ពុជា ទាំងនៅប្រទេសវៀតណាម ហ្វីលីពីន រហូតដល់រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៉ី នៅល្ងាចថ្ងៃទី១ ខែមេសា មុនត្រៀមបន្តទៅទីក្រុងបាលី ភាគខាងលិចប្រទេសឥណ្ឌូណេស៉ី នៅថ្ងៃនេះទៀត។

លោកក៏បានជូនពរឱ្យការដង្ហែព្រះអគ្គិជ័យកីឡានេះទទួលបានជោគជ័យនៅក្នុងប្រទេសបន្តបន្ទាប់ទៀត។

ឯកឧត្ដម កៅ គឹមហួន បានចាត់ទុកសកម្មភាពនេះជាស្នាដៃប្រវត្តិសាស្ត្រសម្រាប់ជាតិកម្ពុជា។

គួរជម្រាបថា បន្ទាប់ពីប្រទេសឥណ្ឌូណេស៉ី ប្រតិភូគណៈកម្មាធិការជាតិ CAMSOC នឹងដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបន្តទៅប្រទេសទីម័រខាងកើតទៀត ខណៈប្រធានាធិបតីប្រទេសនេះក៏ត្រៀមទទួលស្វាគមន៍វត្តមានប្រតិភូ CAMSOC និងត្រៀមចូលរួមដង្ហែជាមួយប្រតិភូកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង