**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតបានយល់ព្រមជួបប្រជុំគ្នានៅប៉ុន្មានថ្ងៃខាងមុខ


តេហេរ៉ង់៖រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងសមភាគីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានព្រមព្រៀងគ្នានៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃអាទិត្យ ដើម្បីជួបប្រជុំគ្នានៅប៉ុន្មានថ្ងៃខាងមុខ។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានសម្តែងការពេញចិត្តចំពោះ “និន្នាការវិជ្ជមាន” នៃទំនាក់ទំនងទ្វេភាគី ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងតេអេរ៉ង់ក្នុងការលើកកម្ពស់គោលនយោបាយភាពជាអ្នកជិតខាងដ៏ល្អរបស់ខ្លួន នេះបើយោងតាមគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់។ដោយឡែក រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានសង្កត់ធ្ងន់លើភាពចាំបាច់នៃទំនាក់ទំនងជាប្រចាំ និងកិច្ចប្រជុំរវាងមន្ត្រីនៃប្រទេសទាំងពីរ ដោយពណ៌នាអំពីនិន្នាការដែលកំពុងបន្តនៃវិធានការរបស់ទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដថាជា “វិជ្ជមាន និងពេញចិត្ត”។

រដ្ឋមន្ត្រីការបរទេសក៏បានពិភាក្សាអំពីលក្ខខណ្ឌចុងក្រោយនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១០ ខែមីនា ស្តីពីការធ្វើឱ្យប្រក្រតីភាពនៃទំនាក់ទំនងការទូត និងការបើកស្ថានទូត និងបេសកកម្មឡើងវិញក្នុងរយៈពេលពីរខែ។នេះ​ជាការ​សន្ទនា​តាម​ទូរស័ព្ទ​លើក​ទី​បី​រវាង​អ្នកការទូត​កំពូល​ទាំងពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ បន្ទាប់ពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​បើ​យោងតាម​គេហទំព័រ​របស់​ក្រសួងការបរទេស​អ៊ីរ៉ង់​។
យ៉ាង​ណា​ក៏​ដោយ ក្រសួង​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ និង​ទីកន្លែង​នៃ​ការ​ប្រជុំ​ខាង​មុខ​នេះ​ទេ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយផ្សេងទៀតកាលពីចុងខែមីនា រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការរៀបចំកិច្ចប្រជុំទ្វេភាគីរបស់ពួកគេនៅក្នុងខែតមអាហារនៃបុណ្យរ៉ាម៉ាដានដែលនឹងបញ្ចប់នៅចុងខែមេសា។អារ៉ាប៊ីសាអូឌីតបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់នៅដើមឆ្នាំ ២០១៦ ជាការឆ្លើយតបទៅនឹងការវាយប្រហារលើបេសកកម្មការទូតរបស់អារ៉ាប៊ីសាអូឌីតក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីព្រះរាជាណាចក្របានប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីតម្នាក់។

 

អត្ថបទដែលជាប់ទាក់ទង