**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»**សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស

សម្ដេច ស ខេង៖ ការដកកម្ពុជាចេញពីបញ្ជីប្រផេះ របស់អង្គការ FATF មានតម្លៃស្មើនឹងផ្នែកមួយ នៃអាយុជីវិតជាតិ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម (គ.ស.ហ.) បានថ្លែងថា ការដកកម្ពុជាចេញពីបញ្ជីប្រផេះ របស់អង្គការ FATF មានតម្លៃស្មើនឹងផ្នែកមួយនៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ។

នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម (គ.ស.ហ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ស.ហ. នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ. ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ស.ហ. ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីចំណុះនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម(គ.ស.ហ.)។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគ គ.ស.ហ. បានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទោះបីកម្ពុជាបន្តប្រឈមនឹងផលប៉ះពាល់នានាបង្កឡើងដោយសារជំងឺកូវីដ-១៩ និងមានភាពមមាញឹកក្នុងការងារពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាគ្រោះទឹកជំនន់ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអន្តរជាតិនានាក៏ដោយ ក៏ថ្នាក់ដឹកនាំចំណុះគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម បានខិតខំបំពេញការងារយ៉ាងល្អប្រសើរ។

សម្ដេចក្រឡាហោម បានសម្ដែងកោតសរសើរចំពោះសមិទ្ធផលការងារដ៏គួរឱ្យកត់សម្គាល់ គ.ស.ហ. គឺកិច្ចខិតខំប្រឹងប្រែងឈានទៅសម្រេចបានការដកកម្ពុជាពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ជាផ្លូវការ។ សម្ដេច បានមានប្រសាសន៍ថា «ការដកចេញពីបញ្ជីប្រផេះនេះ មានតម្លៃស្មើនឹងផ្នែកមួយនៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដូច្នេះ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ត្រូវតែបន្តការប្ដេជ្ញាចិត្តរក្សាឱ្យបានស្ថានភាពល្អប្រសើរ តាមរយៈការរួមគ្នាបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវ» ។

សម្ដេចក្រឡាហោម ស ខេង បានរម្លឹកបន្ថែមថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ មហាសន្និបាត FATF នៅទីក្រុងបារី នៃប្រទេសបារាំង បានអនុម័តជាឯកឆ័ន្ទដកកម្ពុជាចេញពីបញ្ជីប្រផេះជាផ្លូវការ តាមសំណើរបស់ ក្រុមការងារត្រួតពិនិត្យរួមនៃប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពី កិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG)។

បន្ទាប់ពីសម្ដេចក្រឡាហោម បានមានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានអចិន្ត្រៃនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម បានធ្វើរបាយការណ៍លម្អិតជូនសម្ដេច និងអង្គប្រជុំ អំពីសកម្មភាពការងាររបស់ គ.ស.ហ. និងទិសដៅការងារសំខាន់ៗមួយចំនួនទៀត ក្នុងបេសកកម្មដើម្បីបញ្ចៀសកម្ពុជាមិនឱ្យធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះប្រឆាំងការសម្អាតប្រាក់ជាថ្មីទៀត៕

អត្ថបទដែលជាប់ទាក់ទង