**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

កម្លាំងអាវុធហត្ថខេត្តតាកែវ បង្រ្កាបក្រុមចោរ ៣នាក់ ក្រោយធ្វើសកម្មភាពស្ទាក់វាយយកម៉ូតូពីពលរដ្ឋ នៅស្រុកសំរោង

ភ្នំពេញ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ក្រោយធ្វើសកម្មភាពពួនស្ទាក់វាយយកម៉ូតូពីពលរដ្ឋ នៅចំណុចលើខ្នងប្រឡាតត្រពាំងស្រងាំ ស្ថិតក្នុងភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ដោយទទួលបានបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី០២ ខែមេសា កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងអាវុធហត្ថស្រុកសំរោង បានឃាត់ខ្លួនជនសង្ស័យ ៣នាក់៖

+គោលដៅទី១:ម៉ោង៩,២៥នាទី ឃាត់ខ្លួនបាន០១នាក់ឈ្មោះ រឿន សាម៉ីឌី ភេទប្រុស អាយុ. ១.៧. ឆ្នាំ
មុខរបរមិនពិតប្រាកដ។
+គោលដៅទី២:ម៉ោង១០,១០នាទី ឃាត់ខ្លួនបាន០១នាក់ឈ្មោះ ហៃ វាសនា ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ រស់នៅ ភូមិ/ឃុំ ខ្វាវ ស្រុកសំរោង។
+គោលដៅទី៣:ម៉ោង១០,២០នាទី ឃាត់ខ្លួនបាន០១នាក់ ឈ្មោះ វណ្ណ ភារម្យ ហៅង៉ែត ភេទប្រុសអាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹង ឃុំខ្វាវ ស្រុកសំរោង។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង បានរម្លឹកដំណើររឿងថា ក្រោយកម្លាំងអាវុធហត្ថទទួលបានពាក្យបណ្តឹងរបស់ពូជនរងគ្រោះឈ្មោះ ឆាង ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ដោយកាលពីថ្ងៃទី២៨/០៣/២០២៣ និងបានរៀបរាប់ឲដឹងថា កាលពីថ្ងៃទី២៣/០៣/២០២៣ វេលាម៉ោង១៣,៣០នាទី មានជនសង្ស័យ០១ក្រុម មានគ្នា០២នាក់ ក្នុងនោះស្គាល់ម្នាក់ឈ្មោះ សាម៉ីឌី បានធ្វើសកម្មភាពពូនចាំស្ទាក់វាយយកម៉ូតូក្មួយរបស់គាត់ត្រង់ចំនុចលើខ្នងប្រឡាតត្រពាំងស្រងាំ ស្ថិតក្នុងភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ម៉ូតូម៉ាកហុងដា C125 សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R.6385 របស់ជនរងគ្រោះ ឈ្មោះ សុត រចនា ភេទស្រី អាយុ .១.៦.ឆ្នាំជាសិស្ស រស់នៅភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបាននាំគ្នាយកម៉ូតូ ជនរងគ្រោះជិះគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ ៣នាក់ ត្រូវកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនចាត់ការបន្ត ទៅសាលាដំបូងខេត្តតាកែវ តាមនីតិវីធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង