**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ការពង្រឹងសមត្ថភាពការងាររួមក្នុងអង្គភាព ជាការឆ្លើយតបយ៉ាងសំខាន់ ជួយផ្សព្វផ្សាយរាល់ព័ត៌មាន ទៅកាន់សមាជិកឱ្យបានទាន់ពេលវេលា និងច្បាស់លាស់

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការធ្វើបច្ចុប្បន្នភាពរបបសន្ដិសុខសង្គម” ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានមានប្រសាសន៍ថា៖ ការធ្វើការងារក្នុងអង្គភាព មិនមែនចេះត្រឹមតែការងារផ្ទាល់ ការងារស្នូលរបស់ខ្លួនទេ គឺត្រូវចេះការងាររួមរបស់អង្គភាពទាំងមូល ហើយវគ្គបណ្ដុះបណ្ដាលនាពេលនេះ ជាការបង្ហាញចំណេះដឹងថ្មីៗអំពីការងាររួមក្នុងអង្គភាព ប.ស.ស. ដោយកន្លងមកថ្នាក់ដឹកនាំក្នុងអង្គភាពនីមួយៗធ្វើការទៅតាមជំនាញដោយផ្ដោតទៅលើភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនរៀងៗខ្លួន ក៏ប៉ុន្ដែការយល់ដឹងអំពីគោលការណ៍រួម លិខិតបទដ្ឋានរួមរបស់អង្គភាព នៅមានកម្រិតនៅឡើយ។

ឯកឧត្តមអគ្គនាយក ថ្លែងបន្ដថា៖ វគ្គបណ្ដុះបណ្ដាលនាពេលនេះ ជាឱកាសពង្រឹងសមត្ថភាពបន្ថែមមួយកម្រិតទៀត និងជាមូលដ្ឋានគ្រឹះ ចំណេះដឹង និងចំណេះធ្វើលើការងារស្នូលរបស់ ប.ស.ស. ដើម្បីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យល់ដឹងកាន់តែច្បាស់បន្ថែមទៀតពាក់ព័ន្ធនឹងការវិវត្តន៍ប្រព័ន្ធសន្ដិសុខសង្គមថ្មីៗរួមមាន៖ បែបបទ នីតិវិធីនៃ ការចុះបញ្ជិកា បង់ភាគទាន សម្រាប់បុគ្គលស្វ័យនិយោជន៍ បែបបទ នីតិវិធីនៃការផ្ដល់តាវកាលិកសន្ដិសុខសង្គមសម្រាប់ផ្នែកទាំង៣ និងលក្ខខណ្ឌផ្សេងៗ ដើម្បីរួមចំណែកផ្សព្វផ្សាយបន្ដឱ្យទទួលបានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងដើម្បីងាយស្រួលឆ្លើយតបព័ត៌មានដែលច្បាស់លាស់ត្រឹមត្រូវទៅកាន់បងប្អូនប្រជាពលរដ្ឋជាពិសេសសមាជិក ប.ស.ស. ផ្ទាល់។

បន្ថែមពីលើនេះ ឯកឧត្ដមឯកឧត្តមអគ្គនាយក ប.ស.ស. បានជំរុញលើកទឹកចិត្តឱ្យមានការរៀបចំការបណ្តុះបណ្តាលទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពរបបសន្ដិសុខសង្គម នេះ រៀងរាល់ ៣ខែម្ដង ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាននានាទាក់ទងនឹងការវិវត្តន៍នៃការអនុវត្តរបបសន្ដិសុខសង្គម ដល់ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ពង្រឹងសមត្ថភាពបន្ថែមឱ្យកាន់តែទូលំទូលាយ និងរិះរកនីតិវិធីថ្មីៗ សំដៅលើកកម្ពស់ ការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមអគ្គនាយក សង្ឃឹមយ៉ាងមុតមាំថា៖ ថ្នាក់ដឹកនាំគ្រប់លំដាប់ដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ នឹងព្យាយាមចូលរួមសួរសំនួរអំពីបញ្ហានានាដែលខ្លួនកំពុងខ្វះខាត ដើម្បីយកទៅបំពេញបន្ថែមក្នុងការបំពេញការងារ ការផ្សព្វផ្សាយបន្ដ ប្រកបដោយទំនួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: គុណភាព និងប្រសិទ្ធភាព។

សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការធ្វើបច្ចុប្បន្នភាពរបបសន្ដិសុខសង្គម” នេះ ប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំចាប់ពីអនុការិយាល័យ នៃនាយកដ្ឋានចំនួន៨ នៃ ប.ស.ស. សរុបប្រមាណ ២០០នាក់៕

អត្ថបទដែលជាប់ទាក់ទង