**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា សង្កត់ធ្ងន់ថា គ្រប់មន្ត្រីត្រូវស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឲ្យឃើញដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លួនទៅថ្ងៃក្រោយ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ម៉ែន​វិបុល​ អភិបាលខេត្ត​ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២៣នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ ២០២៣។

មានប្រសាសន៍នៅក្នុងពិធីបិទកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងនូវការចូលរួមអបអរសាទរ និងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ និងគ្រប់ផ្នែក ដែលបានខិតខំប្រែងប្រែង យកអស់កម្លាំងកាយចិត្ត លះបង់នូវពេលវេលា បំពេញការងារដោយមិនគិតពីការនឿយហត់ អនុវត្តតួនាទីភារកិច្ចប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតីតស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឲ្យសម្រេចបាននូវលទ្ធផលលេចធ្លោវិជ្ជមានជាច្រើន នៅក្នុងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ក្នុងឆ្នាំ២០២២កន្លងទៅ។ ទន្ទឹមនេះ​ បើទោះបីជាសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានបញ្ហាប្រឈមមួយចំនួនលេចឡើងស្មុគស្មាញ ជាពិសេសឧបាយកលទុច្ចរិតរបស់ពួកប្រឆាំង ក្នុងការបំផុសបំផុលចលនាក្នុងចេតនានាំឲ្យមានចលាចលក្នុងសង្គម រួមជាមួយនិងការកើតមានឡើងនូវបទល្មើសផ្សេងៗ ក៏កងកម្លាំងនគរបាលយើង នៅតែសម្រេចបានក្នុងការធានានូវរបៀបរៀបរយ សន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ ។

តាមរយៈអង្គសន្និបាតរយ:ពេល១ថ្ងៃដ៏មានសារៈសំខាន់នៅថ្ងៃនេះ ដោយមានការចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទ គន្លឹះមួយចំនួន ពីសំណាក់កងកម្លាំងពាក់ព័ន្ធផងនោះពិតជាបានរួមចំណែកយ៉ាងសំខាន់ធ្វើ ឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម នៅក្នុងខេត្តស្វាយរៀង និងការអនុវត្តទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ពីសំណាក់កងកម្លាំង នគរបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាពថែមទៀត ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានសង្កត់ធ្ងន់ថាគ្រប់មន្ត្រីត្រូវស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឲ្យឃើញដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លួនទៅថ្ងៃក្រោយ។ ដោយឡែកនៅខេត្តស្វាយរៀងឆ្នាំនេះគឺយើងនឹងមានកម្មវិធីបុណ្យ និងព្រឹត្តិការណ៍ធំៗមួយចំនួន ដូចជាពិធីបុណ្យចូលឆ្នាំ ពិធីសង្ក្រាន្តស្វាយរៀង និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដូច្នេះសូមឲ្យកងកម្លាំងនគរបាលរបស់យើង ត្រូវរៀបចំឲ្យបានស្រេចបាច់ជាមុននូវផែនការសកម្មភាព និងវិធានការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈនៃព្រឹត្តិការណ៍ទាំងនេះ ឲ្យ បានល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យ ។

នៅក្នុងពិធីនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ដល់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ឧបត្ថម្ភថវិកាដល់ផ្នែកសឹករងស្វាយរៀង ៣លានរៀល, ឧបត្ថម្ភថវិកាដល់ផ្នែកកងរាជវត្ថខេត្តស្វាយរៀង ៣លានរៀល, និងអង្គភាពពន្ធនាគារខេត្ត ៣លានរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង