**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន”

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានបើកសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន” ក្រោមការដឹកនាំរបស់ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

នៅក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ផៃ ស៊ីផាន មានប្រសាសន៍ផ្តើមចេញពីការដឹងគុណយ៉ាងអនេកចំពោះអគ្គស្ថាបនិកសន្តិភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍របស់រដ្ឋបាលខេត្តនីមួយៗក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយកិត្យានុភាព និងឧត្តមភាព។ សមិទ្ធផលរឹង រួមមានហេដ្ឋារចនាសម្ព័ន្ធរួម និងផលប្រយោជន៍សួនតួ អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ដែលបាន និងកំពុងជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងបំផុសព័ត៌មាននូវអភិបាលកិច្ចល្អ ដល់គ្រប់ស្រទាប់មហាជន តាមរយៈវេទិកាសន្ទនា និងឆ្លើយឆ្លងរវាងមន្ត្រីព័ត៌មានជាមួយនឹងមន្ទីរជំនាញគ្រប់វិស័យជុំវិញរដ្ឋបាលខេត្តត្រូវបានផ្តោតការយកចិត្តទុកដោយឯកឧត្តម ផៃ ស៊ីផាន ។

ដោយឡែកនារសៀលថ្ងៃនេះ ឯកឧត្តម ឱម ច័ន្ទតារ៉ា នឹងធ្វើបទបង្ហាញស្តីពី “យុទ្ធសាស្ត្រនយោបាយព័ត៌មាន” និង “ការបញ្ជ្រាបនយោបាយព័ត៌មាន” ដែលពន្យល់លម្អិតអំពីគោលបំណងនៃបដិវត្តព័ណ៌ ការចងក្រងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយព័ត៌មានដល់ថ្នាក់ក្រោមជាតិ ការប្រើប្រាស់បណ្តាញសារព័ត៌មាន និងចលកម្ម ព្រមទាំងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន។

ចំណែកលោកស្ទេវិន សាន់ បានធ្វើបទបង្ហាញស្តីពី “បច្ចេកទេសនៃការចាប់មុំ ឬជ្រុងក្នុងកិច្ចផលិតព័ត៌មាននាសម័យកាលយុទ្ធនាការ” នៅព្រឹកថ្ងៃស្អែក។ ខ្ញុំនឹងពន្យល់លម្អិតជូនសិក្ខាកាមអំពីភាពខុសគ្នារវាងដំណឹង និងព័ត៌មាន Hard news និង Soft media អ្នកសារព័ត៌មានអាជីព (Profession) និងអ្នកកាសែតវិជ្ជាជីវៈ (Professional) អ្នកសារព័ត៌មានវិជ្ជាជីវៈ និងជំនាញឯកទេស ព័ត៌មានឆ្កែខាំ និងព័ត៌មានខាំឆ្កែ ព័ត៌មានពិត និងព័ត៌មានប្រឌិត ឬព័ត៌មានក្លែងក្លាយ និងសង្រ្គាមព័ត៌មាន (សង្គ្រាមចិត្តសាស្ត្រ សង្រ្គាមស្លាបប៉ាកកា និងយុទ្ធសាស្ត្រព័ត៌មាន)។ ខ្ញុំនឹងធ្វើបទបង្ហាញ ដែលផ្តោតសំខាន់លើ “នយោបាយព័ត៌មាន” ដោយខ្ញុំនឹងភ្ជាប់ជាមួយនូវឧទាហរណ៍បច្ចុប្បន្នភាពមួយចំនួន។

សូមបញ្ជាក់ជូនថា សិក្ខាសាលារៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានការចូលរួមពីអភិបាលរងខេត្តទទួលបន្ទុកអ្នកនាំពាក្យ អភិបាលក្រុង ប្រធានមន្ទីរជុំវិញរដ្ឋបាលខេត្ត ព្រមទាំងអភិបាលស្រុកទូទាំងខេត្តចំនួន៤ គឺខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់៕

អត្ថបទដែលជាប់ទាក់ទង