រដ្ឋបាលខេត្តក្រចេះ ជូនដំណឹងស្តីពីការរុះរើបណ្តាញអគ្គិសនី បណ្ដាញទឹកស្អាត បណ្ដាញខ្សែកាបអុបទិច និងផ្ទាំងប៉ាណូ គ្រប់ប្រភេទ ដែលប៉ះពាល់ដល់ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តក្រចេះ បានជូនដំណឹងស្តីពីការរុះរើបណ្តាញអគ្គិសនី បណ្ដាញទឹកស្អាត បណ្ដាញខ្សែកាបអុបទិច និងផ្ទាំងប៉ាណូ គ្រប់ប្រភេទ ដែលប៉ះពាល់ដល់ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ ៕