**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឱ្យមានកំណើនបន្ថែមទៀត លើវិស័យពាណិជ្ជកម្ម និងវិនិយោគ

ភ្នំពេញ៖ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Arsjad Rasjid ប្រធានសភាពាណិជ្ជកម្មឥណ្ឌូនេស៊ី និងជាប្រធាន ASEAN-BAC សម្រាប់ឆ្នាំ២០២៣ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការដើម្បីជំរុញឱ្យមានកំណើនបន្ថែមទៀតលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ទាំងក្របខ័ណ្ឌទ្វេភាគីនិងក្នុងតំបន់អាស៊ាន។

នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋ សារ៉ាវុធ តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN Business Advisory Council-ASEAN BAC) ដឹកនាំដោយលោក Arsjad Rasjid ប្រធានសភាពាណិជ្ជកម្មឥណ្ឌូនេស៊ី និងជាប្រធាន ASEAN-BAC សម្រាប់ឆ្នាំ២០២៣ ដើម្បីផ្លាស់ប្តូរយោបល់ទាក់ទងភាពជាប្រធាន ASEAN-BAC របស់ឥណ្ឌូនេស៊ី ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅកម្ពុជា និងបានអបអរសាទរ លោក Arsjad Rasjid ក្នុងតំណែងជាប្រធាន ASEAN-BAC សម្រាប់ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ភាគីឥណ្ឌូនេស៊ីដែលបានគាំទ្រដល់កម្ពុជាក្នុងពេលកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ក្នុងឱកាសនោះ លោក Arsjad Rasjid បានជម្រាបជូនដោយសង្ខេបអំពីការងារអាទិភាព និងគំនិតផ្តួចផ្តើម នានា របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣ ក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ដោយផ្តោតសំខាន់លើ (១)បរិវត្តកម្មឌីជីថល (២)ការអភិវឌ្ឍប្រកបដោយចីរភាព (៣) សន្តិសុខស្បៀងអាហារ (៤)ភាពធន់នៃប្រព័ន្ធសុខាភិបាល និង (៥)កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ។ បន្ថែមពីនេះ លោក Arsjad Rasjid ក៏បានជម្រាបពីការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអំឡុងខែកញ្ញា ឆ្នាំ២០២៣ ដោយស្នើសុំការគាំទ្រពីកម្ពុជាព្រមទាំងគោលបំណងក្នុងការអញ្ជើញប្រមុខដឹកនាំ និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធផ្សេងទៀតចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ផងដែរ​។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍និងគាំទ្រការងារអាទិភាពគម្រោងនិងគំនិតផ្តួចផ្តើមនានា ដែលក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានស្នើឡើង និងបានជំរុញឱ្យក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារតាមវិស័យពាក់ព័ន្ធ ក៏ដូចជាជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យការងារអាទិភាព គម្រោង និងគំនិតផ្តួចផ្តើមទាំងនោះ បន្ស៊ីគ្នាជាមួយនឹងរបៀបវារៈ និងគំនិតផ្តួចផ្តើមនានា ដែលអាស៊ានបាននឹងកំពុងអនុវត្ត ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាព
បរិយាប័ន្ន និងភាពធន់។

ឯកឧត្តមរដ្ឋលេខាធិការក៏បានសម្តែងការគាំទ្រផងដែរ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នាពេលខាងមុខ ក្នុងគោលបំណងបង្ហាញពីសក្តានុពលនិងឱកាសវិនិយោគរបស់បណ្តាប្រទេសជាសមាជិកអាស៊ាននីមួយៗដល់តំបន់និងពិភពលោក។

បន្ថែមពីនោះទៅទៀត ដើម្បីធានាថា ការងារនិងគម្រោងអាទិភាពអាទិភាពសំខាន់ៗ ក្រោមភាពជាប្រធាន ASEAN-BAC របស់ឥណ្ឌូនេស៊ី ទទួលបានជោគជ័យ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ ASEAN-BAC បន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងវិស័យសាធារណៈ និងឯកជនបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ក្នុងតំបន់។

ឯកឧត្តមរដ្ឋលេខាធិការក៏បាន ផ្តល់អនុសាសន៍ឱ្យវិស័យឯកជនវិនិយោគលើវិស័យសក្តានុពលថ្មីៗ ដូចជា សេដ្ឋកិច្ចវិលជុំ អព្យាក្រឹតកាបូន ការផ្លាស់ប្តូរថាមពល ភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ឧស្សាហកម្មឌីជីថល កសិ-ឧស្សាហកម្ម ឧស្សាហកម្មកែឆ្នៃ ជាដើម ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ភាគីទាំងពីរក៏បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការដើម្បីជំរុញឱ្យមានកំណើនបន្ថែមទៀតលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ទាំងក្របខ័ណ្ឌទ្វេភាគីនិងក្នុងតំបន់អាស៊ាន។
កិច្ចជំនួបពិភាក្សាខាងលើបានបញ្ចប់ដោយផ្លែផ្កាគួរឱ្យកត់សម្គាល់ និងប្រកបដោយភាតរភាព៕

អត្ថបទដែលជាប់ទាក់ទង