បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់បុរសម្នាក់ មានអការៈឈឺសន្លាក់រ៉ាំរ៉ៃ ហើមឈឺខ្លាំង មិនអាចដើរបាន
ភ្នំពេញ៖ ប្អូនប្រុស ជួប សុខជាង អាយុ ៣៣ ឆ្នាំ មានអការៈឈឺសន្លាក់រ៉ាំរ៉ៃ ហើមឈឺខ្លាំង មិនអាចដើរបាន និងសូម្បីតែកាន់ទឹកហូប ក៏ពិបាក។ ក្រុមគ្រូពេទ្យ TYDA បានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ។ សភាពជំងឺបានធូរស្រាល ប្អូនប្រុសអាចដើរ កាន់របស់ និងធ្វើចលនាបានប្រសើរច្រើន និងបានចេញទៅផ្ទះវិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។