**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្ដេច ស ខេង៖ ការងារប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្ស កម្ពុជាតែឯងមិនអាចធ្វើបានទេ ទាមទារឲ្យមានកិច្ចសហការទាំងក្នុងតំបន់ និងសកលលោក

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺបទល្មើសប្រឆាំងការជួញដូរមនុស្ស កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារចាំបាច់នៃកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក

សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថា តាមរយៈអាណត្តិនៃបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា នឹងបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយនឹងក្រសួងមហាផ្ទៃកាន់តែរីកចម្រើនលូតលាស់ថែមទៀត។

ជាការឆ្លើយតប ឯកឧត្ដម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស បានថ្លែងអំណរគុណ ឯកភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា និងចក្រភពអង់គ្លេស ដែលក្នុងនោះក៏មានទំនាក់ទំនងដ៏ល្អ ជាមួយក្រសួងមហាផ្ទៃ លើវិស័យការងារពាក់ព័ន្ធ រួមទាំងកិច្ចសហប្រតិបត្តិការល្អពាក់ព័ន្ធទៅនឹង កិច្ចការកុងស៊ុលផងដែរ។

ឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យ កាលពីឆ្នាំ២០២២កន្លងទៅ ដោយឯកឧត្ដមចាត់ទុកថា ជោគជ័យរបស់កិច្ចប្រជុំកំពូលអាស៊ាននេះ ក៏មានការរួមចំណែកមួយយ៉ាងសំខាន់ពីសំណាក់សម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកកិច្ចការងារស្នូលមួយនៅក្នុងការធានាដល់ការរក្សាបានសន្តិសុខល្អប្រសើរសម្រាប់ព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ។

ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនោះក៏មានសម្ដេចក្រឡាហោម ស ខេង ជាអ្នកដឹកនាំផ្ទាល់ដែលបានខិតខំប្រឹងប្រែង ក្នុងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ធ្វើឱ្យកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះនៃប្រទេសមានហានិភ័យក្នុងការសម្អាតប្រាក់ ខណៈការងារពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ឯកឧត្តមក៏សម្ដែងនូវសេចក្ដីរីករាយដែលបានចូលរួមចំណែក ជាមួយនឹងបណ្ដាប្រទេសសមាជិកអាស៊ានក្នុងការអនុវត្តនូវយន្តការនានាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស។ ឯកឧត្ដមចាត់ទុកថា សមិទ្ធផលការងារដូចបានបញ្ជាក់មកនេះ គឺជាការបង្ហាញអំពីការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់ចក្រភពអង់គ្លេសក្នុងការរួមចំណែករក្សានូវសន្តិសុខល្អនៅក្នុងតំបន់។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អរបស់ឯកឧត្ដម និងការវាយតម្លៃមកលើតួនាទីរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ កន្លងទៅ។ សម្ដេចក៏សូមយកឱកាសនេះតាមរយៈ៛កអគ្គរាជទូតថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចូលរួមក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។

សម្ដេចបានចាត់ទុកថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន គឺមិនត្រឹមតែជាជោគជ័យរបស់កម្ពុជានោះទេ ក៏ប៉ុន្តែជាជោគជ័យរបស់តំបន់ ក៏ដូចជាសកលលោកទាំងមូលផងដែរ។ជាមួយគ្នានេះ សម្តេចក៏ថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានធ្វើការវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសសម្អាតប្រាក់ ដែលរហូតមកដល់ពេលនេះធ្វើឲ្យកម្ពុជាត្រូវដកចេញពីបញ្ជីប្រផេះ ហើយទោះបីជាទទួលបានលទ្ធផលល្អប្រសើរយ៉ាងនេះក្ដី ក៏ប៉ុន្តែកម្ពុជានៅតែបន្តខិតខំលើការងារនេះបន្ថែមទៀតនិងបន្តដោះស្រាយបញ្ហានានាដែលនៅសេសសល់ពាក់ព័ន្ធទៅនឹងការងាររៀបចំការសម្អាតប្រាក់។

ចំពោះ ការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនក៏ដូចគ្នា ដោយសម្ដេចបានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ដែលបញ្ហានេះ គឺជាបញ្ហាមួយមានភាពស្មុគស្មាញ ហើយដែលកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ។

សម្ដេចក៏បានសង្កត់ធ្ងន់ថា ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺបទល្មើសប្រឆាំងការជួញដូរមនុស្ស កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារចាំបាច់នៃកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីរួមសហការគ្នាធ្វើការស្រាវជ្រាវផ្តន្ទាទោសដល់អ្នកពាក់ព័ន្ធក៏ដូចជាមេក្លោង ក្នុងបទល្មើសទាំងនេះដែរដែលមានវត្តមានក្នុងប្រទេសរបស់ខ្លួន។

សម្ដេចក៏សុំយកឱកាសនេះសម្តែងនូវបំណងឲ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជាស្នើឲ្យមានការចែករំលែកបទពិសោធក៏ដូចជាការអនុវត្តល្អៗរបស់ចក្រភពអង់គ្លេស ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងការងារប្រយុទ្ធប្រឆាំងទៅឧក្រិដ្ឋកម្មឆ្លងដែន។សម្ដេចក្រឡាហោម និងឯកឧត្តមអគ្គរាជទូតចក្រភពអង់គ្លេស ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើការងារមួយចំនួនទៀត រួមមាន ដំណើរការត្រៀមលក្ខណៈសម្រាប់ដំណើរការការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ ការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ ការពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមកលើការងារកុងស៊ុល ជាពិសេសពាក់ព័ន្ធទៅនឹងពលរដ្ឋចក្រភពអង់គ្លេស ដែលរស់នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង