**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”**ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត**លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកមរណទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម មាស សុភា

ឯកឧត្ដម ឆែម សាវុធ អនុញ្ញាតឱ្យតំណាងក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍តេស្តរកសារធាតុញៀន និងឧបករណ៍តាមដានអ្នកទោស ចូលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញ

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធទី០៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន ផ្គត់ផ្គង់ឧបករណ៍តេស្តរកសារធាតុញៀន និងឧបករណ៍តាមដានអ្នកទោស ចូលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញស្តីឧបករណ៍តេស្តរកសារធាតុញៀន និងឧបករណ៍តាមដានអ្នកទោស ដោយមានការអញ្ជើញចូលរួមពី អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះដែរ លោក Sergei Hassouna តំណាងក្រុមហ៊ុន បានធ្វើបទបង្ហាញ ស្តីសារប្រយោជន៍ និងលក្ខណៈបច្ចេកទេសសំខាន់ៗនៃឧបករណ៍តេស្តរកសារធាតុញៀន និងឧបករណ៍តាមដានអ្នកទោស គឺបានប្រើប្រាស់ដោយបច្ចេកវិទ្យាចុងក្រោយ តម្លៃសមរម្យ និងមានលក្ខណៈលឿនរហ័ស ព្រមទាំងមានសុក្រិតភាពផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា បច្ចុប្បន្ន​ កម្ពុជា កំពុងប្រើប្រាស់ឧបករណ៍
មានទាំងចល័ត និងអចល័ត គឺប្រសិទ្ធនៃការធ្វេីតេស្តទៅលើទឹកនោម ឈាម ទឹកមាត់ជាដើម ត្រូវចំណាយរយៈពេលយូរក្នុងការទទួលបានលទ្ធផល ហើយកម្ពុជាក៏កំពុង
ត្រូវការឧបករណ៍សម្រាប់ធ្វើតេស្តសារធាតុញៀនថ្មីៗ និងទំនើបបន្ថែមទៀតសម្រាប់ការបំពេញការងារ​ ដើម្បីឱ្យចំណេញពេលវេលា ថវិកា និងមានភាពច្បាស់លាស់។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបង្ហាញការចាប់អារម្មណ៍ទៅលើឧបករណ៍តេស្តរកសារធាតុញៀន និងឧបករណ៍តាមដានអ្នកទោសដែលក្រុមហ៊ុនបានធ្វើបទបង្ហាញខាងលើផងដែរ។

ទន្ទឹមនេះដែរ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ ក៏បានមានប្រសាសន៍ផងដែរថា ឧបករណ៍ទាំងនេះ ជាតម្រូវការចាំបាច់នៅក្នុងប្រទេសកម្ពុជា ហើយតាមរយៈការធ្វើបទបង្ហាញឃើញថាឧបករណ៍នេះមានភាពទំនើប និងពហុជំនាញសម្រាប់ឱ្យលទ្ធផលតេស្តកាន់តែលឿនរហ័ស ទាន់សភាពការណ៍ ស្របតាមតម្រូវការរបស់ក្រសួងមហាផ្ទៃ និងពិសេសអគ្គនាយកដ្ឋានពន្ធនាគារតែម្តង៕

អត្ថបទដែលជាប់ទាក់ទង