**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs

កម្ពុជាមានគម្រោងបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅតាមព្រំដែនជាមួយវៀតណាម សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជននិងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជាមានគម្រោងបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅតាមព្រំដែនជាមួយប្រទេសវៀតណាម សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជននិងប្រទេសទាំងពីរ ហើយអាចផ្លាស់ប្តូរគ្រូបច្ចេកទេស និងនិស្សិតទៅវិញទៅមកបាន។

ការឱ្យដឹងបែបនេះខណៈដែលឯកឧត្ដម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងចំណុចនេះ ក្នុងពេលជួបសម្ដែងការគួរសមចំពោះលោក TRAN HONG HA ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្នុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។

នាឱកាសនោះ ឯកឧត្ដម អ៉ិត សំហេង បានបញ្ជាក់ថា «កម្ពុជាមានគម្រោងបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅតាមព្រំដែនជាមួយប្រទេសវៀតណាម សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជននិងប្រទេសទាំងពីរ ហើយអាចផ្លាស់ប្តូរគ្រូបច្ចេកទេស និងនិស្សិតទៅវិញទៅមកបាន»។

ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី TRAN HONG HA បានបញ្ជាក់វិញថា វៀតណាមក៏នឹងបន្តគាំទ្រនិងសហការជាមួយកម្ពុជាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគាំទ្រឱ្យមានរៀបចំបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅតាមព្រំដែនប្រទេសទាំងពីរ។

ជាងនេះទៅទៀត «វៀតណាមក៏នឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីបានសិក្សារៀនសូត្រក្នុងប្រទេសវៀតណាម»។ នេះបើតាមលោកឧបនាយករដ្ឋមន្ត្រី TRAN HONG HA។

ឯកឧត្ដម អ៉ិត សំហេង ក៏បានជម្រាបពីវឌ្ឍភាពថ្មីៗដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅប្រទេសកម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក។

នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារកម្ពុជា-វៀតណាម និងកិច្ចប្រជុំពាក់ព័ន្ធថ្មីៗនេះ លោករដ្ឋមន្ត្រី អ៉ិត សំហេង និងលោករដ្ឋមន្ត្រី DAO NGUC DUNG ដែលជាសហប្រធានដឹកនាំកិច្ចប្រជុំរួមគ្នា ក៏បានចុះហត្ថលេខាលើផែនការសកម្មភាពរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៣-២០២៧) សម្រាប់អនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងសេចក្តីថ្លែងការណ៍រួមគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកឧបនាយករដ្ឋមន្ត្រី TRAN HONG HA បានបង្ហាញការគាំទ្រទាំងស្រុងនូវក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសទាំងពីរ ដែលក្រសួងទាំងពីរបានចុះហត្ថលេខាជាមួយគ្នាថ្មីៗនេះ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើសុំឱ្យក្រសួងការងារកម្ពុជា និងវៀតណាមរៀបចំបន្ថែមនូវតម្រូវការចាំបាច់ទាំងឡាយណាដែលពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ដាក់ចូលក្នុងផែនការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង