**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់**មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល**ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ**សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ**សម្តេចធិបតី៖ រយៈពេល១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ

UNOPS ប្តេជ្ញាជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្រសួងសុខាភិបាល និងគម្រោងផ្សេងៗ នៅកម្ពុជា

ភ្នំពេញ៖ លោកស្រី Samina KADWANI នាយិកាពហុប្រទេសប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក នៃទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បានប្តេជ្ញាជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្រសួងសុខាភិបាល និងគម្រោងផ្សេងៗនៅកម្ពុជា។

ការលើកឡើងរបស់លោកស្រីបែបនេះបានធ្វើឡើង
ក្នុងឳកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងជំនួបលោកស្រីនាយិកាក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានសហការគាំទ្រយ៉ាងពេញទំហឹង ក្នុងការអនុវត្តគម្រោងនានាបានទទួលជោគជ័យដោយរលូន។

លោកស្រីក៏បានស្នើសុំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការធ្វើឱ្យកាន់តែប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងកិច្ចសហការនានាជាបន្តទៀតរវាងក្រសួងសុខាភិបាល-UNOPS។

ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រី បានគាំទ្រចំពោះសំណើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងក្រសួងសុខាភិបាល-UNOPS។

ឯកឧត្ដមរដ្ឋមន្ដ្រីក៏បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបេសកកម្មរបស់លោកស្រីនាយិកា ពហុប្រទេសប្រចាំតំបន់អាស៊ីអគ្នេយ៍ និងប៉ាស៊ីហ្វិក និងបានថ្លែងអំណរគុណដល់ UNOPS ដែលបានគាំទ្រក្រសួងសុខាភិ បាលតាំងពីឆ្នាំ២០១៣ តាមរយៈគម្រោងមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់។

ឯកឧត្ដមរដ្ឋមន្ត្រីបានគូសរំលេចថា ក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូលបានរងនូវវិបត្តិកូវីដ-១៩ UNOPS បានចូលរួម ចំណែកសហការគាំទ្រការអនុវត្តគម្រោងជំនួយបន្ទាន់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលឧបត្ថម្ភថវិកាដោយប្រទេសជប៉ុន រួមមាន ១៖ការធ្វើលទ្ធកម្មម៉ាស៊ីនផលិតអុកស៊ីហ្សែនដាក់នៅមន្ទីរពេទ្យចំនួន១១ នៅទូទាំងប្រទេស, ២៖ការធ្វើលទ្ធកម្ម ម៉ាស៊ីន PCR ចំនួន៥គ្រឿង និងសម្ភារៈ បរិក្ខារមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តកូវីដ-១៩ និង ៣៖ការធ្វើលទ្ធកម្មផ្គត់ផ្គង់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រមួយចំនួនទៀត សរុបថវិកាជាង ១១លានដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ លោកស្រីនាយិកាពហុប្រទេសប្រចាំតំបន់ បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ចង្អុលបង្ហាញផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ជំរុញឱ្យកម្ពុជាអាចបើកដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រីនាយិកា ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់បុគ្គលិកអង្គការ សហប្រជាជាតិទាំងអស់ និងសមជិកគ្រួសារ ជាពិសេស បុគ្គលិក UNOPS ដោយឥតគិតថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង