ឯកឧត្ដម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកែប
ភ្នំពេញ៖ ឯកឧត្ដម លេង វី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកែប។
ពិធីខាងលើនេះមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីពាក់ព័ន្ធមួយចំនួន រួមទាំងមន្ត្រីរាជការនៅក្នុងខេត្តកែបផងដែរ។
សូមរំលឹកថា លោក ប៊ុន យោង ត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាលរងខេត្តកែបដើម្បីចូលរួមបម្រើបងប្អូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ខេត្តកែបឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕