**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

កម្ពុជា ជំរុញអ្នកអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មសេរី ក្នុងតំបន់អាស៊ី រួមគ្នាបង្កើតក្រុមប្រឹក្សាអ្នកអភិវឌ្ឍផ្នែកឯកជន ដើម្បីចូលមកវិនិយោគក្នុងការរៀបចំ តំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់

ភ្នំពេញ៖ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម, តាមនាមឱ្យ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនិងពិភាក្សាក្នុងសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកា Boao សម្រាប់អាស៊ី ក្រោមប្រធានបទ “ពិភពលោកមិនច្បាស់លាស់៖ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍចំពេលមានបញ្ហាប្រឈម (An Uncertain World: Solidarity and Cooperation for Development amid Challenges)” នៅខេត្តហៃណាន ដែលសន្និសីទនេះ គឺជាវេទិកាសម្រាប់ការសន្ទនាកម្រិតខ្ពស់ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងមានអ្នកចូលរួមជាង២០០០នាក់ មកពីរដ្ឋាភិបាល ពាណិជ្ជកម្មករ ប្រព័ន្ធផ្សព្វផ្សាយ ស្ថាប័នឧត្តមសិក្សា និងអង្គការអន្តរជាតិមកពីអាស៊ាន ជាពិសេសថ្នាក់ដឹកនាំចិននិងបណ្តាប្រទេសដទៃទៀត ដើម្បីចែករំលែកចំណេះ ដឹង និងគំនិតផ្តួចផ្តើមរបស់ខ្លួនស្តីពីការអភិវឌ្ឍអាស៊ាន និងពិភពលោក។

រួមជាមួយបណ្តាថ្នាក់ដឹកនាំដ៏ទៃទៀត ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងសុន្ទរកថាគន្លឹះនិងពិភាក្សាលើប្រធានបទដូចជា៖ ​(១) គម្រូនៃការផ្លាស់ប្តូរឌីជីថលបានក្លាយជាចលករសំខាន់កំណើនសេដ្ឋកិច្ចថ្មីនៅក្នុងតំបន់អាស៊ី (២) តួនាទី​ នៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកចាប់តាំងពីបានចូលជាធរមាន និង (៣) វឌ្ឍនភាពនៃដំណើរការនិងអនាគតក្របខណ្ឌសេដ្ឋកិច្ច Indo-Pacific ដែលដាក់ចេញដោយសហរដ្ឋអាមេរិក និងដៃគូក្នុងតំបន់របស់ខ្លួន។

ឯកឧត្តមបានបង្ហាញពីសក្តានុពល, វិស័យសហប្រតិបត្តិការតំបន់ដែលផ្តល់ផលប្រយោជន៍រួមនិងយុទ្ធសាស្រ្តនិងគោលនយោបាយតំបន់ដែលអាស៊ានបាននិងកំពុងប្រកាន់យក។
ទន្ទឹមនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចូលរួមក្នុងវេទិកា “ការអភិវឌ្ឍន៍កំពង់ផែពាណិជ្ជកម្មសេរីសកល” ដែលជាកម្មវិធីមួយដ៏មានសារៈសំខាន់របស់វេទិកាBoao​ ដើម្បីចែករំលែកអំពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមតំបន់ពាណិជ្ជកម្មសេរីអន្តរជាតិ​(កំពង់ផែ)​។

ឯកឧត្តមរដ្ឋលេខាធិការ​ បានជម្រាបអង្គសន្និសីទថា បច្ចុប្បន្ននៅប្រទេសកម្ពុជាយើងកំពុងផ្តោតសំខាន់លើការអភិវឌ្ឍនិងប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ជាង៥០ ទីតាំង ឱ្យអស់សក្តានុពលសំដៅផ្តល់ប្រយោជន៍ជាអតិបរមាដល់រោងចក្រ​ សហគ្រាស និងឧស្សាហកម្មនានា តាមរយៈការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងច្រៀតចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

ជាមួយនោះ ឯកឧត្តមក៏បានជម្រាបផងដែរថា រាជរដ្ឋាភិបាលកំពុងតែរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍ដាក់ខេត្តព្រះសីហនុទាំងមូល ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងផងដែរ ដោយយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់និងរឹង ធនធានមនុស្ស កំពង់ផែសមុទ្រ ព្រលានយន្តហោះ និងប្រព័ន្ធឡូជីស្ទីកនានា ផងដែរសម្រាប់ជួយគាំទ្រដល់វិស័យទេសចរណ៍, ឧស្សាហកម្ម, កសិកម្មនិងការកែច្នៃ, ផ្នែកធុរកិច្ចឌីជីថលនិងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ​ ក៏បានលើកទឹកចិត្តនិងជំរុញអ្នកអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ី រួមគ្នាបង្កើតក្រុមប្រឹក្សាអ្នកអភិវឌ្ឍផ្នែកឯកជនដើម្បីចូលមកវិនិយោគក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់ ដើម្បីទទួលបានទីផ្សារក្រៅប្រទេសដ៏ធំ, ពលកម្មមានជំនាញ​, សេរីភាពនៃការយកមូលធនចេញនិងចូល ព្រមទាំងការលើកទឹកចិត្តជាច្រើនផ្តល់ដោយរាជរដ្ឋាភិបាល។​

មុននឹងបញ្ចាប់ ឯកឧត្តមរដ្ឋលេខាធិការ​ បានថ្លែងអំណរគុណដល់ក្រុមការងារនិងអ្នករៀបចំសន្និសីទនេះ ជាពិសេសបានអញ្ជើញកម្ពុជាដែលជាមិត្តដែកថែបរបស់ចិន​ឱ្យចូលរួមសន្និសីទតំបន់នេះ ដោយហេតុថា កម្ពុជាអាចចែករំលែកបទពិសោធន៍ល្អរបស់ខ្លួនលើកិច្ចការមួយចំនួន និងបានសិក្សារៀនសូត្របន្ថែមពីបណ្តាថា្នក់នាំទាំងវិស័យរដ្ឋ និង ឯកជន ដែលបានចូលរួមសន្និសីទនោះ៕

អត្ថបទដែលជាប់ទាក់ទង