តើអ្នកបើកបរទោចក្រយានយន្ត និងត្រីចក្រយានយន្ត ត្រូវមានបណ្ណបើកបរប្រភេទអ្វី?
ភំ្នពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរត្រូវមាន បណ្ណបើកបរប្រភេទ “ក” សម្រាប់ ទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក និង ត្រីចក្រយានយន្ត និងយានយន្តដែលមានទំហំស៊ីឡាំងលើសពី១២៥សង់ទីម៉ែត្រគូបឡើងទៅ ឬមានថាមពលអគ្គិសនីលើសពី១១គីឡូវ៉ាត់។
ក្រសួងបន្ថែមថា ចំពោះយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី១២៥សង់ទីម៉ែត្រគូបចុះក្រោម ឬមានថាមពលអគ្គិសនីចាប់ពី១១គីឡូវ៉ាត់ចុះក្រោម អ្នកបើកបរមិនត្រូវឱ្យមានបណ្ណបើកបរឡើយ ប៉ុន្តែត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំឡើងទៅ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ៕