**អភិសន្ដិបណ្ឌិត ស សុខា ប្រកាសគាំទ្រពេញទំហឹង ការសម្រេចចិត្តប្រកបដោយ ប្រតិភាណ របស់សម្ដេចអគ្គមហាសេនាបតីតេជោចំពោះករណី CLV-DTA**សម្តេចតេជោ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ កញ្ញានេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត**រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តម ប៊ុន ហ៊ុន៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍**បណ្ឌិត ជិន ម៉ាលីន ដឹកនាំគណៈប្រតិភូកម្ពុជាប្រជុំត្រៀម មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅកូរ៉េ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូង និងសួរសុខទុក្ខសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ**EU សន្យាផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដើម្បីជួយកសាងសេដ្ឋកិច្ច និងបណ្តាញអគ្គិសនីឡើងវិញ**សមាគមបាល់ទាត់ប៉ូឡូញប្រកាសជំនួយហិរញ្ញវត្ថុសម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយទឹកជំនន់**ប្រធាន EC ទៅដល់នៅទីក្រុង Kiev សារជាថ្មី ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា

មូលដ្ឋានទ័ពអាកាស នៅព្រះសីហនុ ដែលជាមូលដ្ឋានថ្មី សាងសង់បាន ៩៥% ហើយ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ព​ជើង​អាកាស និងនាយទាហាន​បញ្ជាការដ្ឋាន​កងទ័ពជើងអាកាស នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខ និងសំណេះ​សំណាលនាយទាហាន​ឈរ​ជើង​នៅមូលដ្ឋានកងទ័ពជើងអាកាសខេត្តព្រះសីហនុ។
មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ ជាមូលដ្ឋានថ្មី សាងសង់បានប្រមាណ ៩៥ ភាគ​រយហើយ។ មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ ស្ថិតនៅ​ជាប់នឹងអាកាសយាន​ដ្ឋាន​អន្តរជាតិខេត្តព្រះសីហនុ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សឹង សំណាង បានមានប្រសាស៍លើកឡើងពាក់ព័ន្ធ ស្ថាន​ភាពបច្ចុប្បន្ន និងអតីតកាល​ ដែលនាំឱ្យមូលដ្ឋានទ័ពអាកាសនេះ មានមុខមាត់​ថ្មី​ធំ​ទូលាយ។ នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកឱ្យនាយនាយទាហាននៃបញ្ជាការដ្ឋា​ន​ទ័ព​អាកាស​ខេត្តព្រះសីហនុ ចេះគោរពស្រឡាញ់អតីត​មេបញ្ជាការមូលដ្ឋាន​ ដែល​បាន​ចូល​និវត្តន៍ ហើយខ្លះទៀតកំពុងសម្រាកព្យាបាលជំងឺ ត្រូវនាំគ្នាចុះសួរសុខទុក្ខ និងជូន​ពរ​គាត់ក្នុងឱកាស​បុណ្យចូលឆ្នាំម្តងៗ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានរៀបរាប់រំលឹកពីសភាពការណ៍​អន្តរជាតិ​ ដែល​កំពុង​​ប្រឈមសង្គ្រាមរ៉ាំរៃ។ ដោយឡែកនៅកម្ពុជា កំពុងរស់នៅក្នុងសុខសន្តិភាព ក្រោម​ការ​ដឹកនាំ​ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សេដ្ឋកិច្ច​កម្ពុជា កំពុងឈានក្នុងការប្រកួតប្រជែងនៅក្នុងតំបន់ កម្ពុជាត្រូវរក្សាសន្តិភាពឱ្យ​បាន​រឹង​មាំ។

នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពអាកាស រំលឹកដល់នាយទាហានទ័ពអាកាស​ខេត្ត​ព្រះសីហនុ កុំជឿការឃោសនាអកុសលរបស់ពួក​ក្បត់​​ជាតិ​ ដែលចង់នាំកម្ពុជាធ្លាក់​ក្នុង​ភ្លើង​សង្គ្រាមដូចនៅអ៊ុយក្រែន នៅស៊ីរី។ល។ នាយឧត្តមសេនីយ៍ សឹង សំណាង បានគូស​រំលេចថា បច្ចេកវិទ្យាយោធាទំនើប បានអភិវឌ្ឍន៍រីក​លូតលាស់លឿនណាស់ ដូចនេះ​យោ​ធិន​ត្រូវ​ជឿជាក់​លើថ្នាក់ដឹកនាំរាជរដ្ខាភិបាលកម្ពុជា​ មានគោលនយោបាយការពារជាតិ ដែលឈានទៅដល់ទំនើបភាវូនីយកម្មយោធានាពេលអនាគតខាងមុខ ក្នុងបំណងពង្រឹង​សមត្ថភាពការពារបូរណភាពទឹកដី។

នាយឧត្តមសេនីយ៍ ក៏បានរៀបរាប់ពីការអភិវឌ្ឍន៍មូលដ្ឋានទ័ពអាកាស​ខេត្តព្រះសីហនុថ្មី​ដែលទាមទារថែទាំឱ្យបានដិតដល់ ពីព្រោះនេះជាកិច្ចខិតខំប្រកបដោយភាពវៃឆ្លាត​របស់​ថ្នាក់​បញ្ជាការកងទ័ពជើងអាកាស ជាពិសេសថ្នាក់ដឹកនាំក្រសួងការពារជាតិ ហើយហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានកងកេង បានទទួលការកោតសរសើរពីថ្នាក់ដឹកនាំក្រសួងការពារជាតិ​ផងដែរ។

នាយឧត្តមសេនីយ៍បានក្រើនរំលឹកដល់មេបញ្ជាការមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ពិនិត្យ​សុខទុក្ខយោធិន ​និងក្រុមគ្រួសារយោធិន ដែលកំពុងមានជួបផលលំបាកជីវភាព ចេះ​គោរព​ស្រឡាញ់រាប់អានគ្នា ចេះចែករំលែក និងបើកគោលរបបបានទាន់ពេលវេលា។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានរំលេចដែរថា កាតព្វកិច្ចសំខាន់​របស់យោធិនត្រូវបំពេញឱ្យខានតែបាន គឺការចូលរួមបោះឆ្នោតនៅខែកក្កដាខាងមុខ​ ដែល ជាការបង្ហាញពីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរគ្រប់រូប។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ព​ជើងអាកាស បានជូនថវិកាមួយចំនួន និងភេសជ្ជះជូននាយទាហាន​ឈរជើងនៅមូលដ្ឋាន​កងទ័ពអាកាសខេត្តព្រះសីហនុ។ ក្រៅពីនេះនាយឧត្តមសេនីយ៍ បានផ្តល់ថវិកាមួយចំនួន ជូនយោធិនចូលនិវត្តន៍ពីររូបផងដែរសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង