**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ពង្រឹងការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសក្នុងព្រឹត្តិការណ៍សំខាន់ៗ នៅពេលខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ពង្រឹងការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសក្នុងព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខឆាប់ៗនេះ។

ការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំជាមួយស្នងការនគរបាលរាជធានី-ខេត្ត នៅនាយកដ្ឋានអង្គរក្ស នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។ ដោយមានការចូលរួមពីអគ្គស្នងការរង, ប្រធាននាយកដ្ឋានកណ្ដាល, អនុប្រធានសេនាធិការ និងប្រធាននាយកដ្ឋានពាក់ព័ន្ធ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍សំខាន់ៗ ដែលកងកម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់នៅចំពោះមុខនេះរួមមាន៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពិសេសព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងសង្ក្រាន្ដដែលនឹងរៀបចំនៅតាមបណ្ដារាជធានី-ខេត្ត, ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើការណែនាំថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឆ្នាំនេះ ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយឱ្យរៀបចំនៅទូទាំងប្រទេស ក្រោយគ្រប់គ្រងបាននូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដូច្នេះភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ត្រូវយកចិត្តទុកដាក់ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ ពិសេសនៅតាមទីវត្តអារាម និងទីតាំងសប្បាយភាពក្នុងមូលដ្ឋាន។

ក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះ កងកម្លាំងនគរបាលទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក ឬមានការផ្លាស់ប្ដូរចេញពីនោះទេ ពោលត្រូវធានាកម្លាំងឱ្យបានគ្រប់គ្រាន់ ផ្លាស់ប្ដូរវេនប្រចាំការ ប្រចាំបញ្ជា និងត្រៀមអន្ដរាគមន៍គ្រប់ពេល ២៤ម៉ោង លើ២៤ម៉ោង ព្រោះនេះជាកាតព្វកិច្ចរបស់កងកម្លាំងនគរបាលជាតិ ដែលត្រូវបម្រើសង្គមជាតិ។ នេះជាអ្វីដែល ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់។

ដោយឡែក សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានលើកឡើងថា រាជធានី-ខេត្ត ដែលមានការពាក់ព័ន្ធការដង្ហែភ្លើងគប់ ជាពិសេសពិធីបើក និងបិទនៅពហុកីឡដ្ឋានមរតកតេជោ និងនៅកន្លែងប្រកួតក្នុងរាជធានីភ្នំពេញ ព្រមទាំងខេត្តចំនួន៤ទៀត រួមមាន ខេត្តសៀមរាប, ព្រះសីហនុ, កែប និងកំពត ត្រូវតែធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឱ្យបាន១០០ភាគរយ ដោយត្រូវរៀបចំផែនការច្បាស់លាស់ជាមួយគណៈបញ្ជាការឯកភាព។

ព្រឹត្តិការណ៍ដែលសំខាន់ជាងនេះទៅទៀតនោះ គឺដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលមានកាតព្វកិច្ចការពារការដំណើរការទូទៅនៃការបោះឆ្នោត ទាំងមុនដំណើរការបោះឆ្នោត, ពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ហើយក៏កងកម្លាំងនគរបាលមានកាតព្វកិច្ចជាប្រជាពលរដ្ឋត្រូវចូលរួមបោះឆ្នោតផងដែរ។

ពាក់ព័ន្ធកិច្ចការពារ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាឱ្យប្រើប្រាស់កម្លាំងឱ្យអស់លទ្ធភាព ក្នុងនោះមានទាំងការប្រចាំការក្នុងគណៈបញ្ជាការអចិន្ដ្រៃយ៍របស់ខេត្ត, ប្រចាំបញ្ជាអន្ដរាគមន៍នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងការពារនៅតាមគោលដៅដែលបានកំណត់ ដែលក្នុងនោះក៏ត្រូវមានការចូលរួមពីប្រជាការពារផងដែរ។ លើសពីនេះ ក៏ត្រូវរៀបចំការបណ្ដុះបណ្ដាលដល់ប្រជាការពារទាំងអស់ អំពីក្រមសីលធម៌ និងតួនាទីការពារដែលត្រូវអនុវត្តជាដើម។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំនូវការងារជំនាញមួយចំនួនផងដែរ ដល់ស្នងការនគរបាលរាជធានី-ខេត្ត និងយកចិត្ដទុកដាក់ពង្រឹងការងារប្រចាំបញ្ជា, តាមដានព័ត៌មានតាមបណ្ដាញសង្គមដែលពាក់ព័ន្ធក្នុងមូលដ្ឋានរបស់ខ្លួន ហើយឆ្លើយតបឱ្យបានទាន់ពេលវេលា ទាន់សភាពការណ៍ និងមានចំណាត់ការរដ្ឋបាលឱ្យបានលឿន និងកែប្រែឥរិយាបថ ប្រើប្រាស់ពាក្យសម្ដីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ពិសេសមន្ដ្រីនគរបាលចរាចរណ៍ និងនគរបាលប៉ុស្ដិ៍រដ្ឋបាល។

ស្របពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានជូនពរដល់កងកម្លាំងនគរបាលទូទាំងប្រទេស និងក្រុមគ្រួសារ ព្រមទាំងអតីតយុទ្ធជន សូមជួបតែសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង