ឯកឧត្តម ផៃ ស៊ីផាន ផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន
ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជាចិន។
ឯកឧត្តម ផៃ ស៊ីផាន បានឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងសំណួរមួយចំនួនពាក់ព័ន្ធខួប៦៥ឆ្នាំនៃមិត្តភាពកម្ពុជា-ចិន ពីមិត្តភាពដែកថែបទៅមិត្តភាពត្បូងពេជ្រ៦ជ្រុង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការថែរក្សាសន្តិសុខក្នុងតំបន់ ការគោរពអធិបតេយ្យភាពជាតិគ្នាទៅវិញទៅមកគោលនយោបាយរួមដោយផ្តោតលើសហគមន៍សន្តិភាពតែមួយ សមិទ្ធផលរួមកម្ពុជា-ចិនក្នុងការទទួលផលសេដ្ឋកិច្ច នយោបាយការបរទេស ផ្លូវ១ខ្សែក្រវ៉ាត់១ ផ្លូវល្បឿនលឿន (ភ្នំពេញ-ខេត្តព្រះសីហនុ) និងគំរោងកសាងផ្លូវល្បឿនលឿនដទៃទៀត ព្រលានយន្តហោះខេត្តសៀមរាប និងភ្នំពេញនៃនយោបាយចំហរជើងមេឃ ការលើកតម្លៃវប្បធម៌ ធម្មជាតិ និងឱកាសវិនិយោគទុន វិស័យទេសចរណ៍ពីប្រទេសចិនជានិមិត្តរូបនៃការរស់ឡើងវិញនៃមនុស្សជាតិបន្ទាប់ពីកូវីដ ខួប១០ឆ្នាំ BRI និងការតភ្ជាប់ទីផ្សារសម្រាប់ប្រជាជាតិជាង២ពាន់លាននាក់នៅចិន និងអាស៊ាន កំណើនសេដ្ឋកិច្ច៥%នៅចិន និងផលរំពឹងទុកនៃសេដ្ឋកិច្ចចិននឹងមានសន្ទុះខ្លាំងបន្ទាប់ពីសង្រ្គាមរុស្សុី-អ៊ុយក្រែនត្រូវបញ្ចប់ បារាំង និងអាល្លឺម៉ង់កំពុងងាកមុខមករកចិន ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច អូស្រ្តាលីរង់ចាំភ្លើងបៃតងពីចិន ខួប២០ឆ្នាំអាស៊ាន-ចិន ដោយអាមេរិកទទួលស្គាល់អាស៊ានងាកមករកចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនស្តីពីតុល្យភាពជញ្ជីងពាណិជ្ជកម្មសម្រាប់អាស៊ាន ព្រមទាំងហេតុផលមួយចំនួនដែលគណបក្សប្រជាជនកម្ពុជានឹងទទួលជ័យជំនះក្នុងការបោះឆ្នោតខាងមុខ ដោយសារកក្តាសេដ្ឋកិច្ច កក្តាធនធានមនុស្ស ៊នយោបាយការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍ CPP គ្មានសត្រូវចងអាឃាដ ជាពិសេសគណបក្សប្រជាជនកម្ពុជាមិនរត់ចោលប្រជាជនកម្ពុជាដោយការរួមសុខរួមទុក្ខ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមថ្លែងអំណរគុណចំពោះវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលជារឿយៗតែងលើកយកប្រធានបទបច្ចុប្បន្នភាព និងសំណួរល្អៗមកធ្វើបទសម្ភាសន៍ ព្រមទាំងផ្សព្វផ្សាយដោយសុច្ចរិត និងយ៉ាងទូលំទូលាយ៕