**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ នៅទីក្រុងគុនមីញ**ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញឱ្យបណ្ដាមេដឹកនាំ G20 គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន**មូលនិធិអាកាសធាតុបៃតង ជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីក្លាយជាស្ថាប័នមាន សម្បទា ទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ**អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ចូលប្រទេសវិញ នៅអំឡុងខែមេសា ឆ្នាំ២០២៥**វិមានក្រឹមឡាំង គំរាមសងសឹក ប្រសិនបើអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលទឹកដីរុស្ស៉ី​**អភិបាលរងរាជធានីភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៧ បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ អស់ការព្រួយបារម្ភពីការលិចលង់ទៀតហើយ**អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ

សាលាមួយនៅវៀតណាម គ្រោងបង្កើនអាហារូបករណ៍ ៤៥កន្លែងថែមទៀត សម្រាប់និស្សិតកម្ពុជា ដែលរៀនជំនាញវិជ្ជាជីវៈ

ភ្នំពេញ៖ ឯកឧត្ដម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឱ្យដឹងថា សាលាមួយនៅប្រទេសវៀតណាម ដែលមានឈ្មោះថា សាលាថៃង្វៀន បាននឹងបង្កើនការផ្ដល់អាហារូបករណ៍ លើកម្រិតបរិញ្ញាបត្រវិស្វករ ៤៥កន្លែងថែមទៀត សម្រាប់និស្សិតកម្ពុជាដែលចង់រៀនជំនាញវិជ្ជាជីវៈ ក្នុងឆ្នាំ២០២៣។

គួរជម្រាបថា កន្លងមក សាលាថៃង្វៀនរបស់វៀតណាម បានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាមកបន្តការសិក្សានៅទីនេះ ចំនួន១៨១នាក់រួចមកហើយ ហើយបច្ចុប្បន្ននេះកំពុងសិក្សាចំនួន១០៨នាក់ទៀត កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង។

ក្នុងពេលទស្សនកិច្ចនៅសាលាថៃង្វៀន នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម អ៉ិត សំហេង បានបញ្ជាក់ថា ការផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជាកន្លងមក ពិតជាបានជួយនិងបានផ្តល់ឱកាសដល់ពួកគេឱ្យទទួលបានជំនាញច្បាស់លាស់ និងជំនាញបច្ចេកទេស ដើម្បីយកទៅបម្រើការងារនៅកម្ពុជា ជាពិសេសបម្រើការងារនៅតាមរោងចក្រ សហគ្រាសរបស់អ្នកវិនិយោគិនវៀតណាមនៅកម្ពុជា។

ឆ្លើយតបចំពោះសំណូមពរឯកឧត្ដម អ៉ិត សំហេង, ក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម ព្រមទាំងថ្នាក់ដឹកនាំខេត្តថៃង្វៀន និងសាលាថៃង្វៀន នឹងបន្តផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាចំនួន៤៥កន្លែងថែមទៀត លើកម្រិតបរិញ្ញាបត្រ/កម្រិតវិស្វករ សម្រាប់ឆ្នាំ២០២៣នេះ។

ឯកឧត្ដម រដ្ឋមន្ត្រីទទួលបានបដិសណ្ឋាកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដោយលោក Nguyen Ba Hoan អនុរដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម លោក Le Quang Tien សមាជិកគណៈកម្មការប្រតិបត្តិនៃគណៈកម្មការគណបក្សខេត្ត និងជាអភិបាលរងខេត្ត នៃគណៈកម្មការប្រជាជនខេត្តថៃង្វៀន និងថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ នៃសាលាថៃង្វៀនផងដែរ។

ជាកិច្ចថ្លែងអំណរគុណ ឯកឧត្ដមរដ្ឋមន្រ្តី អ៉ិត សំហេង បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដ់ម្បីផ្តល់គ្រឿងឥស្សរយសជូនសាលាថៃង្វៀន ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់ការខិតខំជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង