**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៧ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**រដ្ឋអាជ្ញាកំពូលរបស់អ៊ីស្រាអែល បញ្ជាឱ្យស៊ើបអង្កេតលើប្រពន្ធរបស់លោក Netanyahu**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែធ្នូ**លោកជំទាវ ជា សិរី ជឿជាក់ថា ការបណ្តុះបណ្តាល និងការអប់រំផ្នែកព្រះពុទ្ធសាសនានៅខេត្តសៀមរាប ផ្តើមចេញពីវត្តរាជបូណ៌ ក្រោមការដឹកនាំរបស់ សម្តេច ពិន សែម នឹងរីកដុះដាលកាន់តែខ្លាំង**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយដល់យោធិន ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលបំពេញភារកិច្ច**ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងប៉ៃលិន**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះជួប​កសិករ​ផលិតស្រូវធ្ងន់ ការប្រមូលផលស្រូវធ្ងន់ និងជួបម្ចាស់រោងម៉ាស៊ីន​កិន​ស្រូវមួយចំនួន ក្នុងស្រុកមង្គលបុរី ដើម្បីស្វែងយល់ពីការចំណាយ​ក្នុង​ផលិតកម្មដំណាំស្រូវធ្ងន់**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនវ៉ិបផល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**អភិបាលខេត្តស្វាយរៀង ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងអស់បង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមមិនត្រូវលើកលែងឡើយ**ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន ៣នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ត្រូវការលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ? តោះឆ្លៀតអានបន្តិច!**សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ**អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ក្រាបឱ្យខានតែបាននូវករណីក្មេងទំនើង**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកកេសវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ**នាយឧត្តមសេនីយ៍ ជា សុគន្ធា ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា**រដ្ឋមន្រ្តីអប់រំ ផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បន្តកែលម្អកម្មវិធីសិក្សា ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប្រចាំ ដើម្បីធានាឱ្យបាននូវការបង្រៀនប្រកបដោយគុណភាព និងបម្រើតម្រូវការទីផ្សារកម្ពុជា**រាជរដ្ឋាភិបាល សម្រេចបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងសុងខ្លា នៃប្រទេសថៃ

គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ​ ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៧ មេសានេះ បានសម្រេចអនុម័តទាំងស្រុងលើ​ «ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា និងស្តីពី «គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង» ។

បើតាមឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន ៥គម្រោងបន្ថែមទៀតគឺ៖(១)គម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាលទំហំ ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នា (២)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ទំហំ១៥០មេហ្គាវ៉ាត់ (៣)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង ទំហំ ៦០មេហ្កាវ៉ាត់ (៤)គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង ទំហំ ៦០មេហ្កាវ៉ាត់ (៥)គម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។ ដើម្បីធានានិរន្តភាពនៃការរៀបចំអភិវឌ្ឍគម្រោង វិស័យថាមពលអគ្គិសនីបន្តទៀត ទៅតាមពេលវេលាដែលបានគ្រោងក្នុងផែនការមេ ធ្វើយ៉ាងណាឱ្យការ ផ្គត់ផ្គង់ថាមពលមានគ្រប់គ្រាន់។
យោងទៅតាមស្ថានភាពនៃការរៀបចំគម្រោង និងពេលវេលា ដែលត្រូវ ការគម្រោងក្រសួងរ៉ែ និងថាមពល រៀបចំនៅពេលនេះនូវការអភិវឌ្ឍគម្រោងចំនួន ៥ ដែលមាននៅក្នុង កញ្ចប់គម្រោងចំនួន ២កញ្ចប់ ដូចខាងក្រោម ក្នុងចំណោមគម្រោង ៤កញ្ចប់ដែលអភិវឌ្ឍ តាមយន្តការ ចាស់៖

– កញ្ចប់គម្រោងវារីអគ្គិសនីភូមិភាគនិរតី : គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល(៧០ មេហ្កាវ៉ាត់) និងគម្រោងវារីអគ្កិសនីស្ទឹងវាលថ្មកំបុត (១០០មេហ្កាវ៉ាត់)នៅខេត្តកោះកុង ផ្គួបបញ្ចូលគ្នាជាគម្រោង
តែមួយ។

– កញ្ចប់គម្រោងស្ថានីយពន្លឺព្រះអាទិត្យ : គម្រោងអភិវឌ្ឍស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ១៥០មេហ្កាវ៉ាត់ ១គម្រោង នៅខេត្តកំពង់ឆ្នាំង ៦០មេហ្កាវ៉ាត់ ១គម្រោង នៅខេត្តស្វាយរៀង ៦០មេហ្កាវ៉ាត់ ១គម្រោង និងខេត្តព្រៃវែង ៨០មេហ្កាវ៉ាត់ ១គម្រោង។

ចំពោះផលប្រយោជន៍នៃការអភិវឌ្ឍគម្រោងទាំង ៥
– ទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័ន
កាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។
– ផ្ដល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គប់កង្វះខាត តាមពេលវេលាដែលបានសិក្សានៅក្នុងផែនការមផង ជាមួយគ្នានោះ វារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលដែលមានអាងស្តុកទឹកធំនឹងជួយស្ដុកប្រភពទឹកភ្លៀងនៅរដូវវស្សាទុកនៅក្នុងអាងទឹកនេះ ជួយកាត់បន្ថយមិនឱ្យមានការហៀរទឹកចោលនិងការពិន័យដោយមិនបានផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមនៅរដូវវស្សា និងស្តុកទឹកនេះទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលនៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមនៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន ១២២លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំបន្ថែមទៀត ។
– ធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយ ដែលថេរ ២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និង ៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី។
– នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងពេលសាងសង់ និងដំណើរការ។
– លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណ ៣២២ ៨៨០ ៣៨២ដុល្លារអាមេរិកក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង