រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ២៨អង្គ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមន្ត្រីរាជការសាលាខណ្ឌ
ពោធិ៍សែនជ័យ និងពុទ្ធបិរស័ទញាតិមិត្តជិតឆ្ងាយ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ២៨ អង្គ ប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ នៅក្នុងបរិវេណសាលាខណ្ឌពោធិ៍សែនជ័យ សូមគោរពជូនពរ ឯកឧត្តមប្រធានក្រុមប្រឹក្សា សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាល នៃគណៈអភិបាលខណ្ឌ មន្ត្រីរាជការទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីចៅសង្កាត់ទាំង០៧ ជួបតែសេចក្តីសុខ ជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។