នាយឧត្តមសេនីយ៍ នេត សាវឿន និងឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា អញ្ជើញអធិបតី ក្នុងពិធីប្រកួតបាល់ទះមិត្តភាពអន្តរជាតិក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្លិបកីឡាបាល់ទះខេត្តសានតុង ប្រទេសចិន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាមួយ ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និងលោកតំណាងក្លិបបាល់ទះខេត្តសានតុង នាល្ងាចថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញអធិបតី ក្នុងពិធីប្រកួតបាល់ទះមិត្តភាពអន្តរជាតិក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្លិបកីឡាបាល់ទះខេត្តសានតុង ប្រទេសចិន នៅសាលបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
ការប្រកួតនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាសហព័ន្ធកីឡាបាល់ទះកម្ពុជា និងទស្សនិកជនជាតិ-អន្តរជាតិ ចូលរួមយ៉ាងច្រើនកុះករផងដែរ។
ការប្រកួតនៅល្ងាចនេះ បានធ្វើឡើងយ៉ាងស្វិតស្វាញ ដោយក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះដោយបច្ចេកទេសទៅលើក្លិបកីឡាបាល់ទះខេត្តសានតុង ដោយលទ្ធផលបច្ចេកទេស ០៣សិត ទល់នឹង ០សិត ៕