ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញធ្វើបាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» សម្រាប់និស្សិតនៃវិទ្យាស្ថានខេមអេដ
ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញធ្វើបទបាឋកថាស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» សម្រាប់និស្សិតនៃវិទ្យាស្ថានខេមអេដ។
ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាស្ថានខេមអេដ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ព្រមទាំង នាយកសាលា គណៈគ្រប់គ្រងសាលា សាស្ត្រាចា្យ និងនិសិ្សត នៃវិទ្យាស្ថានខេមអេដ សរុបមានអ្នកចូលរួមចំនួន ១៧០នាក់ ៕