សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញដឹកនាំគណៈកម្មការជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យភូមិកីឡា និងទីតាំងមួយចំនួន សម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC
-CAMPGOC នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈកម្មការជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យភូមិកីឡា និងទីតាំងមួយចំនួន សម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ឯកអគ្គរាជ/រដ្ឋទូតប្រទេសអាស៊ាន និងទីម័រប្រចាំកម្ពុជា ចុះពិនិត្យកន្លែងស្នាក់នៅកីឡាករ កីឡាការិនី, ទីកន្លែងរៀបចំអាហារ, ការិយាល័យគណៈកម្មការអូឡាំពិកអាស៊ានទាំង១១ប្រទេស, មន្ទីរពហុព្យាបាល Poly Clinic និងមជ្ឈមណ្ឌលហែលទឹក ដែលបានរៀបចំសម្រេចលទ្ធផល៩៨%ហើយ ៕