**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងបរិស្ថាន អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះសុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា “យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តនៅខេត្តពោធិ៍សាត់ហើយនឹងគ្រោងធ្វើនៅតាមបណ្តាលខេត្តផ្សេងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ យុទ្ធនាការនេះបានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុតដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋានរបស់យើង”។

ឯកឧត្ដម នេត្រ ភក្ត្រា បញ្ជាក់ថា “ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះសុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល។ នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់សត្វព្រៃក៏ត្រូវបានបញ្ឈប់ដូចគ្នា។ ការលុបបំបាត់ការដាក់អន្ទាក់ ទាមទារឱ្យការប្តេជ្ញាចិត្តនិងការចូលរួមរបស់យើងទាំងអស់គ្នា។ យើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលវែងពីជំនាន់បច្ចុប្បន្ន តទៅនាពេលអនាគត”

បើតាមលោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានមានប្រសាសន៍ទៅលើតួនាទីរបស់ព្រៃឈើក្នុងការទប់ទល់ទៅនឹងភាពបម្រែបម្រួលអាកាសធាតុ និងអាចជួយទាក់ទាញភ្ញៀវទេសចរណ៍។

លោក John Willis បានគូសបញ្ជាក់ថា អ្នកប្រមាញ់សត្វព្រៃដោយការដាក់អន្ទាក់អាចទទួលបានអត្ថប្រយោជន៍រយៈពេលខ្លីសម្រាប់ខ្លួនគាត់ ប៉ុន្តែនាំផលវិបាកដល់អ្នកផ្សេងទៀតនៅក្នុងសហគមន៍។ អន្ទាក់ជះឥទ្ធិពលអាក្រក់ទៅលើប្រាក់ចំណូលពីការលក់ឥណទានកាបូន និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងសកម្មភាពអេកូទេសចរណ៍ដែលបង្កើតប្រាក់ចំណូលនៅតាមជនបទ។ អន្ទាក់ប្រៀបបានទៅនឹងមីនសម្រាប់សត្វព្រៃដោយសារអន្ទាក់ជាឃាតករសម្លាប់មិនរើសមុខ។ អន្ទាក់ថែមទាំងបំផ្លាញដល់ឳកាសមុខរបររកស៊ី និងសេដ្ឋកិច្ចគ្រួសារសម្រាប់គ្រួសារដែលមិនប្រព្រឹត្តសកម្មភាពដាក់អន្ទាក់ផងដែរ»។

លោក សេង ទៀក នាយកអង្គការ WWF បានថ្លែងថា៖ «គិតត្រឹមថ្ងៃនេះវាមារយៈពេលមួយឆ្នាំគត់ដែលក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ បានធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ហើយយើងមានសេចក្តីសោមនស្សរីការាយដែលយុទ្ធនាការរួមគ្នានេះបានធ្វើដំណើរដល់ភាគនិរតីនៃប្រទេសកម្ពុជា ដែលខេត្តពោធិ៍សាត់ជាគោលដៅទីមួយនៃដំណាក់កាលទី២។ អន្ទាក់ គឺជាឃាតករលាក់មុខ និងសម្លាប់សត្វព្រៃដោយមិនរើសមុខ ដែលជាការគំរាមកំហែងដល់ការរស់រានរបស់សត្វនិងមនុស្ស។ ដូចនេះ ដើម្បីឱ្យសាធារជនបានយល់ដឹងអំពីវិបត្តិអន្ទាក់នេះ ហើយងាកមកចូលរួមការពារធនធានសត្វព្រៃកម្ពុជា យើងនឹងបន្តសហការរួមគ្នាឲ្យកាន់តែខ្លាំងបន្ថែមទៀតជាមួយក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់ ក្នុងគោលដៅស្តារធនធានធម្មជាតិឡើងវិញ»។

អង្គការដៃគូអភិរក្សជាច្រើនបានលើកឡើងអំពីសារៈសំខាន់នៃការការពារព្រៃឈើ និងសត្វព្រៃរបស់កម្ពុជា។ លោក ទុយ សេរីវឌ្ឍនា ប្រធានកម្មវិធីនៃអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies-WEA) នៅកម្ពុជា គូសបញ្ជាក់ថា៖ «ការបញ្ឈប់ការដាក់អន្ទាក់នឹងនាំមកនូវផលប្រយោជន៍រយៈពេលវែងដល់សត្វព្រៃ ជម្រកសត្វព្រៃ និងប្រជាពលរដ្ឋកម្ពុជា។ យើងអាចចូលរួមទាំងអស់គ្នាដើម្បីការពារជីវចម្រុះរបស់យើងនៅក្នុងប្រទេសកម្ពុជា និងជួយលើកកម្ពស់ជីវភាពសហគមន៍ និងសុខភាពសាធារណៈតាមរយៈការផ្សព្វផ្សាយអំពីការផ្លាស់ប្តូរបែបវិជ្ជមាន»។

កញ្ញា Christel Griffioen នាយកប្រចាំប្រទេសនៃអង្គការ ACCB បានយល់ឃើញថា៖ «អន្ទាក់ គឺសម្លាប់មិនរើសមុខឡើយ និងបង្ករបួសយ៉ាងធ្ងន់ធ្ងរដល់សត្វជាច្រើនប្រភេទក្នុងតំបន់ការពារធម្មជាតិ។ ការបរិភោគសាច់សត្វព្រៃអាចមានផលប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ហើយដរាបណាមនុស្សយើងនៅតែបន្តបរិភោគសាច់សត្វព្រៃនោះការដាក់អន្ទាក់នឹងនៅតែបន្ត។ យើងត្រូវតែចូលរួមទាំងអស់គ្នាដើម្បីធ្វើការផ្លាស់ប្តូរ៖ ចូលរួមជាមួយយើងនៅក្នុងការ បញ្ឈប់ការដាក់អន្ទាក់ បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ និងការពារសម្បត្តិបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា»។

លោក គង់ មុនីច័ន្ទ នាយកប្រចាំប្រទេសកម្មវិធី MJP Foundation បញ្ជាក់ថា៖ «ការសិក្សាថ្មីៗបានបញ្ជាក់ថា ប្រទេសកម្ពុជានៅតែជាទីជម្រកដល់សត្វព្រៃជាច្រើនប្រភេទរួមទាំងសត្វដែលត្រូវបានកំណត់ថាផុតពូជ ឬជិតផុតពូជ។ ការបញ្ឈប់ទាំងស្រុងចំពោះការបរបាញ់សត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ គឺជារឿងសំខាន់ និងបន្ទាន់បំផុតសម្រាប់កម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យគឺជាឱកាសដ៏ល្អមួយដោយសារយុទ្ធនាការនេះត្រូវបានរៀបចំឡើងចំពេលវេលាល្អ និងក្នុងគោលបំណងដ៏អស្ចារ្យដើម្បីជួយសង្គ្រោះសត្វព្រៃ។ យើងទាំងអស់គ្នា គួរចូលរួមជាមួយគ្នាថែរក្សាសត្វព្រៃដែលនៅសេសសល់នៅប្រទេសកម្ពុជា»។

លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការ FFI ក៏បានលើកឡើងផងដែរថា៖ «អន្ទាក់គឺជាបញ្ហាប្រឈមដ៏ធំចំពោះសត្វព្រៃនៅក្នុងប្រទេសកម្ពុជា និងលើសពីនេះបន្ថែមទៀត។ លើសពីការបំផ្លិចបំផ្លាញយ៉ាងខ្លាំង និងសម្លាប់គ្មានរើសមុខ ការដាក់អន្ទាក់នាំឱ្យចំនួនសត្វព្រៃធ្លាក់ចុះជាលំដាប់ ដែលនាំឱ្យបាត់បង់លំនឹងនៃប្រព័ន្ធអេកូឡូស៊ី។ ការកំចាត់អន្ទាក់គឺជារឿងសំខាន់ និងបន្ទាន់ជាទីបំផុត។ អ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀត គឺដំបូងយើងត្រូវតែលុបបំបាត់នូវការលើកទឹកចិត្តចំពោះការដាក់អន្ទាក់ ដែលទាមទារឱ្យមានការពង្រឹងការអនុវត្តច្បាប់ ការកាត់បន្ថយតម្រូវការសាច់សត្វព្រៃ និងផលិតផលសត្វព្រៃ និងការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ មិនមែនត្រឹមតែជាប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាននោះទេ។ សត្វព្រៃនៅកម្ពុជាកំពុងប្រឈមនឹងការបាត់បង់ ហើយយើងត្រូវតែធ្វើសកម្មភាពជាមួយគ្នាឥឡូវនេះដើម្បីបញ្ឈប់»។

គួរឱ្យដឹងថា ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយអង្គការដៃគូអភិរក្សជាច្រើនដូចជា Wildlife Alliance, WWF, USAID, Wild Earth Allies, Conservation International, Angkor Center for Conservation of Biodiversity, Maddox Jolie-Pitt Foundation, Wildlife Conservation Society, NatureLife Cambodia, Fauna and Flora International និង RECOFTC នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានរៀបចំយុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២ នៅទីខេត្តពោធិ៍សាត់៕

អត្ថបទដែលជាប់ទាក់ទង