**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន៖ ការរៀនសូត្រគឺជាប្រភពនៃធនធានដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍន៍

ភ្នំពេញ៖ សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១ នៅវិមាន៧មករា។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ការអប់រំនយោបាយដល់មន្ត្រី និងយុវជនគណបក្ស គឺជាផ្នែកមួយនៃការងារសតិអារម្មណ៍របស់គណបក្ស ដែលមានគោលដៅបម្រើឲ្យសំណូមពរនៃការពង្រឹងជួរមន្ត្រីគណបក្ស ពិសេស មន្ត្រីបន្តវេនឲ្យមានការយល់ដឹង មានការត្រិះរិះពិចារណាឲ្យបានត្រឹមត្រូវ និងមានការឯកភាពគ្នាខាងទស្សនៈ សតិអារម្មណ៍ គោលជំហរ និងសកម្មភាពក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និង សេចក្តីសម្រេចផ្សេងៗរបស់គណបក្ស ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ការបង្កើតចំណេះ នៅតែជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដែលទាមទារឲ្យមានការរៀនសូត្រជាប់ជាប្រចាំ និងតាមគ្រប់រូបភាព ដើម្បីបង្កើនសមត្ថភាពឥតឈប់ឈរ លើគ្រប់ផ្នែក ក្នុងនោះក៏ត្រូវយកចិត្តទុក្ខដាក់ដល់ការៀនសូត្រពីក្នុងចលនាមហាជន ដែលជាថ្នាលមួយដ៏មានសារៈសំខាន់ ក្នុងការបណ្តុះបណ្តាលបមន្ត្រីគណបក្ស ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត សង្ឃឹមយ៉ាងម៉ុតមាំថា សិក្ខាកាមដែលទទួលបាននូវការបណ្តុះបណ្តាលក្នុងកម្រិត២ ជំនាន់ទី១ នេះ នឹងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ការយល់ដឹងរបស់ខ្លួនឲ្យបានល្អ ដើម្បីរួមចំណែក ក្នុងការពង្រឹង ពង្រីកប្រៀបខ្លាំង ប្រៀបឈ្នះរបស់គណបក្ស ព្រមទាំងធានាបាននូវភាពជាអ្នកបន្តវេនរបស់មន្ត្រីគណបក្ស ៕

អត្ថបទដែលជាប់ទាក់ទង