បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលលោកតា ប៉ន តុង មកពីស្រុកព្រៃកប្បាស ខេត្តតាកែវ មានជំងឺដំបៅរលួយម្រាមជើងរ៉ាំរ៉ៃ
ភ្នំពេញ៖ លោកតា ប៉ន តុង អាយុ ៦៨ ឆ្នាំជាកសិករ មកពីស្រុកព្រៃកប្បាស ខេត្តតាកែវ មានជំងឺដំបៅរលួយម្រាមជើងរ៉ាំរ៉ៃ ដែលប្រឈមមុខ និងឆ្លងមេរោគកាចសាហាវខ្ពស់។
លោកតាបានទទួលការព្យាបាល និងវះកាត់ជោគជ័យ ដោយគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី៕