**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ

រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមសង្ក្រាន្តឆ្នាំថ្មី ជាមួយបងប្អូនពលករខ្មែរ នៅប្រទេសថៃ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គណៈកម្មការផ្តល់ភាពស្របច្បាប់ ជូនពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមសង្រ្កាន្តជាមួយពលករ សិស្សនិស្សិត អាជីវករ និងពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ រៀនសូត្រ និងប្រកបរបរអាជីវកម្មនៅក្នុងប្រទេសថៃ ដែលពិធីសង្ក្រាន្តដ៏សប្បាយរីករាយនេះ ប្រារព្វធ្វើឡើងនៅ ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានពាំនាំផ្ដាំផ្ញើ ការសាកសួរសុខទុក្ខ និងពរបវរ មហាប្រសើរ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនខ្មែរទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនពលកររបស់យើង ដែលកំពុងធ្វើការនៅក្រៅប្រទេស។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង គូសបញ្ជាក់ថា សង្រ្កាន្តចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិ ដ៏ធំរបស់ខ្មែរ កាន់ព្រះពុទ្ធសាសនា ដែលស្ថិតក្នុងដួងចិត្តខ្មែរគ្រប់រូបតាំងពីបុរាណកាលមក។ ឆ្នាំនេះបងប្អូនខ្មែរយើងនៅថៃមួយចំនួន បានទៅលេងស្រុកកំណើតចូលឆ្នាំ តែភាគច្រើន មិនបានទៅលេងស្រុកទេ ដោយរវល់ការងារ តែយើងបានរៀបចំចូលឆ្នាំខ្មែរ តាមប្រពៃណីនៅទីនេះបានដែរ ហើយអាចទំនាក់ទំនង សួរសុខទុក្ខ ជូនពរចូលឆ្នាំថ្មី ដល់អ្នកមានគុណនៅឯស្រុកកំណើតរបស់យើងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ចំពោះឯកឧត្ដមអគ្គរាជទូត និងសហការី ដែលបានខិតខំបំពេញភារកិច្ច ការទូតតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជិតខាងល្អ កម្ពុជា-ថៃ ទាំងផ្នែក សេដ្ឋកិច្ច អប់រំ វិស័យការងារ ព្រមទាំងបានផ្ដល់ឱកាសសិក្សាដល់និស្សិត និងផ្ដល់ឱកាសការងារដល់ពលករកម្ពុជារបស់យើងផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ថៃ ជាកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដោយក្នុងនោះ បងប្អូន ពលករខ្មែរ អាចរកការងារ មានប្រាក់ចំណូល ចេះជំនាញការងារដែលកំពុងធ្វើ ពេលត្រឡប់ទៅស្រុកកំណើតវិញ អាចយកជំនាញទាំងនេះទៅចិញ្ចឹមក្រុមគ្រួសារ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ រីឯខាងភាគីប្រទេសទទួល គេបានកម្លាំងពលកម្ម ដើម្បីបំពេញការផលិតរបស់គេដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានកោតសសើរបងប្អូនពលករខ្មែរយើង ដែលមានស្មារតីតស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកកម្រៃចិញ្ចើមគ្រួសារ និងបានរួមចំណែករកចំណូលជូនជាតិ។ ឯកឧត្តមលើកឡើងថា៖ «បងប្អូនពលករយើងនៅថៃមាន១លាន ២សែននាក់ ម្នាក់ៗមួយខែផ្ញើទៅផ្ទះ១៦៧ដុល្លារអាម៉េរិក មួយឆ្នាំ បានប្រមាណ២ពាន់លានដុល្លារ» ។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំបងប្អូនពលករ សូមថែរក្សាសុខភាព សាមគ្គីភាព ចូលរួមគោរពច្បាប់របស់ប្រទេសគេឱ្យបានល្អ ជៀសវាងប្រព្រឹត្តិខុសនាំទោសដល់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង