លទ្ធផលនៃការ បន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤
ភ្នំពេញ៖ ព្រឹទ្ធសភា បានចេញសេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៨រូប។